ព័ត៌មានទាន់ហេតុការណ៍៖

អតីតអ្នកចាំទីក្លិបហង្សក្រហមដាក់ពាក្យប្តឹង FIFA សុំបញ្ចប់កុងត្រានៅទួរគី

ចែករំលែក៖

អតីតអ្នកចាំទីរបស់ក្លិបហង្សក្រហម Liverpool កីឡាករ Loris Kariusបានដាក់ពាក្យបណ្តឹងទៅកាន់ សហព័ន្ធបាល់ទាត់ពិភពលោក FIFA ករណីដែលមិនបានទទួលបាន ប្រាក់កម្រៃតាមកុងត្រាដែលខ្លួន មានជាមួយក្លិប Besiktasមានមូលដ្ឋាននៅប្រទេសទួរគី និងចង់បញ្ចប់កុងត្រាខ្ចីជើងរបស់ខ្លួនផងដែរ

កីឡាករអ្នកចាំទី ២៦ឆ្នាំ សញ្ជាតិអាល្លឺម៉ង់រូបនេះកាលពីនៅលេងឲ្យក្លិបហង្សក្រហមក្នុងថ្ងៃប្រកួតផ្តាច់ព្រ័ត្រ រវាងក្លិបហង្សក្រហម Liverpool និងអធិរាជស Real Madrid ពេលនោះ Karius បានបង្កកំហុសដ៏ធំមានដោយរបូត បាល់ដល់ទៅ២គ្រាប់ធ្វើឲ្យ Real Madrid លើកពានរង្វាន់ Champion League

អ្នកចាំទីរូបនេះត្រូវបានក្លិបហង្សក្រហម Liverpool ព្រមព្រៀងឲ្យក្លិបទួរគី Besiktas ខ្ចីជើង ព្រមជាមួយនឹងការគម្រាមកំហែងដល់អាយុជីវិតនៅក្នុង ប្រទេសអង់គ្លេសផងដែរ ដោយសារតែអ្នកគាំទ្រមួយចំនួនមិនពេញចិត្ត ៕ដោយ៖ភារៈ


ចែករំលែក៖