ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែង នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ លើ Facebook ផ្លូវការថា៖ សូមបងប្អូនអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការនានា ពីក្រសួងសុខាភិបាល ការពារ COVID-19 ។
សម្តេចបន្តថា៖ ពិតហើយថា វត្តមាននៃមេរោគ COVID-19 បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើង តែសូមបងប្អូនបន្តអត់ធ្មត់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការនានា ដែលក្រសួងសុខាភិបាលបានណែនាំ ជាពិសេស បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជាមួយមេរោគ COVID-19 នេះ ដើម្បីភាពប្រសើរឡើងសម្រាប់យើងទាំងអស់គ្នា។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ធ្លាប់បានថ្លែង ថា៖ ក្នុងពេលដែលកម្ពុជា ក៏ដូចជាបណ្តាប្រទេសនៅលើសកលលោក ទទួលការគំរាមកំហែងពីមេរោគ COVID-19 យើងត្រូវតែរួបរួមគ្នាជាធ្លុងមួយ លះបង់កម្លាំងកាយចិត្ត ដើម្បីការពារជាតិនិងអាយុជីវិតប្រជាជន ដោយមិនប្រកាន់និន្នាការនយោបាយ៕សុខ ខេមរា