ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាឃាត់ខ្លួនក្នុងករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ ។កាលពីវេលាម៉ោង០០ និង១០នាទីយប់រំលងអាធ្រាតឈានថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវ២០០២ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យដែលឃាត់ខ្លួន១-ឈ្មោះ ប៉ែន សូរិយ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ១០ ផ្លូវ៣៤៥ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង (មានសារធាតុញៀន) នឹងទី ២ ឈ្មោះ សុខ វ៉ាន់ណៃ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ផ្លូវ២០០៤ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។សមត្ថកិច្ច ដកហូតម៉ូតូ០១គ្រឿង ម៉ាកអាយខុន ពណ៌ទឹកក្រូច ផលិតឆ្នាំ២០០៨ ពាក់ស្លាកលេភ្នំពេញ1CS-3167 ។

សមត្ថកិច្ចបញ្ជាក់ថាមុនពេលឃាត់ខ្លួនកម្លាំងប៉ុស្តិ៍បានធ្វើការល្បាតក្នុងមូលដ្ឋានហើយឃើញពួកគេកំពុងជិះម៉ូតូតាមផ្លូវគួរឲ្យសង្ស័យក៍ហៅត្រួតពិនិត្យឃើញមានដែកលួស០៤សរសៃ , និងទុលឡឺវីស០១ដើមហើយពួកគេមានផ្ទុកសារធាតុញៀនទៀតផងនោះក៍ឃាត់ខ្លួនតែម្តង ។ 

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖