ព័ត៌មានទាន់ហេតុការណ៍៖

វិចារណកថា៖ រួមគ្នាប្រឆាំង វីរុសកូវីដ១៩

ចែករំលែក៖

ការប្រកាសរបស់ក្រសួងសុខាភិបាលបានបង្ហាញមោទនភាពថ្មីមួយទៀតចំពោះដំណើរវិវត្តន៏ប្រកបដោយភាពវិជ្ជមានពោលគឺអ្នកជំងឺកូវិដ១៩នៅសល់តែ៣នាក់ទៀតទេ នឹងត្រូវជាសះស្បើយទាំងអស់ក្នុងចំណោមអ្នកជំងឺ១២២នាក់។នេះបើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃចន្ទទី២៧ខែមេសាឆ្នាំ២០២០។ យ៉ាងណាក៏ដោយយើងមិនត្រូវភ្លេចខ្លួននោះទេពីព្រោះថា យើងភ្លេចកូវីត១៩ តែកូវីត១៩មិនភ្លេចយើងទេ។

សម្តេចតេជោនាយករដ្ឋមន្ត្រីនៅតែបន្តអំពាវនាវអោយប្រជាពរដ្ឋប្រុងប្រយ័ត្នអោយខ្ពស់ចំពោះបញ្ហានេះ ។ ម្តងហើយម្តងទៀតសម្តេចតេជោនៅតែព្រួយបារម្ភភ័យខ្លាចការរីកលាប់ ឡើងវិញ ហេតុនេះហើយបានជាប្រមុខរាជរដ្ឋាភិបាលនៅតែអំពាវនាវដោយទទូចអោយប្រជាពលរដ្ឋប្រុងប្រយ័ត្នអោយខ្ពស់ចំពោះបញ្ហាសុខភាព ។ ការប្រុងប្រយ័ត្ននោះគឺត្រូវលាងសំអាតដៃ ដោយសាប៊ូ អាល់កុល ជែ និងការដែលត្រូវពាក់ម៉ាស់ជាដើម។

ជាការពិតណាស់ ដំណឹងដែលបញ្ជាក់ថា មិនមានករណី នៃការឆ្លងវីរុសកូរ៉ូណាថ្មី ដែលបង្កជាជំងឺកូវីដ-១៩ នេះ គឺជាព័ត៌មានដែលគួរឲ្យរីករាយ និងស្វាគមន៍បំផុត សម្រាប់ប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស។ ទោះបីជាយ៉ាងណា យើងទាំងអស់គ្នាមិនត្រូវធ្វេសប្រហែសនោះឡើយ ហើយចាំបាច់បន្តថែរក្សាអនាម័យរាងកាយ និងរក្សាគម្លាតសង្គម ក៏ដូចជាអនុវត្តតាមការណែនាំនានារបស់ក្រសួងសុខាភិបាលជាបន្តទៀត ដើម្បីការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ-១៩នេះ។ វិធានការនេះវាលំបាកពេកនោះទេ សម្រាប់អោយប្រជាពលរដ្ឋកម្ពុជាអនុវត្តន៏ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវយ៉ាងដូច្នេះ «សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន និងកូនក្មួយកម្មករ កម្មការនី ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចជាមួយនឹងជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវនេះ»។
សម្តេចតេជោបន្តថា «បងប្អូនមិនត្រូវមើលស្រាលចំពោះជំងឺកូវីដ-១៩នេះដាច់ខាត។ ការមើលស្រាលនឹងមិនយកចិត្តទុកដាក់អំពីជំងឺនេះ គឺអាចប្រឈមនឹងការឆ្លងរោគដ៏គ្រោះថ្នាក់ខ្លាំងបំផុត»។ជាមួយគ្នានេះសម្តេចបានក្រើនរំលឹកថា នៅថ្ងៃចុងសប្តាហ៍ នេះ ទោះបីសម្រាកនៅផ្ទះ ឬធ្វើដំណើរទៅទីជិតឆ្ងាយ គឺត្រូវពាក់ម៉ាស ហើយមានទឹកអាល់កុល និងជែលសម្រាប់ដុសលាងសម្អាតដៃកម្ចាត់មេរោគឱ្យបានស្អាតល្អគ្រប់ពេល ដើម្បីចៀសវាងការចម្លងរោគកូរ៉ូណា។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានក្រើនរំលឹកបែបនេះថា «គ្រប់គ្នាត្រូវតែមានអនាម័យល្អក្នុងការរស់នៅ ហើយចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់កុំអោយឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគម និងក្នុងប្រទេសជាតិយើងទាំងមូល»។

សូមបញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១២២នាក់ ក្នុងនោះ ១១៩នាក់ បានព្យាបាលជាសះស្បើយ ខណៈអ្នកជំងឺ៣នាក់ ទៀតកំពុងទទួលការព្យាបាលពីក្រុមគ្រូពេទ្យ។បើទោះបីថា អ្នកជំងឺជាច្រើនត្រូវបានព្យាបាលជា ហើយអ្នកកើតជំងឺថ្មីមិនមានយ៉ាងណាក្តី តែមន្ត្រីជំនាញក្រសួងសុខាភិបាល នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ឱ្យបានខ្ពស់បង្ការកុំឱ្យឆ្លងជំងឺកូវីដ១៩នេះ ដោយអនុវត្តន៍តាមវិធានណែនាំទាំងឡាយរបស់ក្រសួងសុខាភិបាល។
អង្គការសុខភាពពិភពលោក បានលើកឡើង ថា ជំងឺរាតត្បាតសកលមួយនេះ មិនត្រឹមតែធ្វើវិស័យសុខាភិបាល ជួបគ្រោះអាសន្នប៉ុណ្ណោះទេ ប៉ុន្តែចរន្តសេដ្ឋកិច្ចអន្តរជាតិទាំងមូល ក៏កំពុងរងគ្រោះផងដែរ ខណៈវិស័យពាណិជ្ជកម្មកំពុងតែតស៊ូដើម្បីរស់ មនុស្សរាប់លាននាក់បាត់បង់ការងារធ្វើ និងរាប់លាននាក់ទៀត ប្រឈមមុខគ្រោះអត់ឃ្លាន។ វិបត្តិសេដ្ឋកិច្ចបានជះឥទ្ធិពលភាពៗមកលើពីភពលោក ទាំងចំនួនមនុស្សអត់ការងារធ្វើនិងការបិទប្រពន្ធសង្វាក់ផលិតកម្មនានា ។យ៉ាងណាក៏ដោយបញ្ហានេះវាជះឥទ្ធិពលជាសកល មិនចពោះតែប្រទែសណាមួយទេ។
សម្រាប់ប្រទេសកម្ពុជា បើប្រជាពលរដ្ឋទាំងអស់អនុវត្តន៏តាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលបានទាំងអស់គ្នានោះយ៉ាងហោចណាស់យើងអាចកាត់បន្ថយហានិភ័យខ្ពស់ងៅយមកនៅកម្រិតទាបបំផុតបានមួយចំណែកដែរ។ មានតែខ្លួនយើងទេដែលអាចជួយខ្លួនយើងបាន៕ហេង សូរិយា


ចែករំលែក៖