ខេត្តស្វាយរៀង៖ ជនរងគ្រោះប្រុសស្រី៥បានរងរបួសធ្ងន់ស្រាល បង្កឡើងភាគីជនសង្ស័យម្ខាងទៀតមានគ្នា៧នាក់បានប្រើហឹង្សា
យកដំបងវាយនិងពូថៅកាប់បង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់លើផ្លូវលំ ដោយមូលហេតុស្រវឹងស្រាមានជម្លោះពាក្យសំដីក្នុងវង់ផឹកស៊ី។
ហេតុការណ៏នេះបានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី២៦ ខែមេសាឆ្នាំ ២០២០ នៅចំណុចលើផ្លូវលំស្ថិត នៅក្នុងភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាជនរងគ្រោះមានឈ្មោះនេត ខ្វាង ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករដោយរងរបួស លើចិញ្ចើម ១ពូថៅគ្រូពេទ្យដេរចំនួន ១២ធ្នេរ) រងរបួសធ្ងន់។
ទី២ឈ្មោះហែម ពុំ ភេទប្រុស អាយុ៣៨ឆ្នាំ រងរបួស លើចិញ្ចើមខាងឆ្វេង ១ពូថៅ (ដេរចំនួន ៧ថ្នេរ) របួសធ្ងន់។
ទី៣ ឈ្មោះពោជ រី ភេទស្រីអាយុ៥៥ឆ្នាំ រងរបួស១ដំបង ជាំកំភូនដៃ និងខ្នងដៃខាងឆ្វេង
ទី៤មានឈ្មោះយ៉ាត់ ធី ភេទស្រី អាយុ៣២ឆ្នាំបណ្តាលអោយរងរបួសជាំកំភូនដៃខាងឆ្វេង
និងទី៥មានឈ្មោះយ៉ាត់ ឆាយ ភេទស្រី អាយុ១៧ឆ្នាំរងរបួសដាច់បាតដៃខាងស្តាំ។
អ្នករងគ្រោះទាំង៥នាក់រស់នៅភូមិក្បាលថ្នល់ ឃុំត្នោតស្រុកកំពង់រោទ៏ខេត្តស្វាយរៀង។
ប្រភពបន្តថាចំណែកជនសង្ស័យដែលបង្កហេតុ ត្រូវបានស្គាល់ទី១ឈ្មោះសូរ ប៉ាន់ ភេទប្រុស អាយុ៣១ឆ្នាំទី២ឈ្មោះសូរ បុត្រ ភេទប្រុស អាយុ២៨ឆ្នាំទី៣ឈ្មោះស៊ាន ស៊ុយ ភេទប្រុស អាយុ២៩ឆ្នាំទី៤ឈ្មោះស៊ាន ភ័រ ភេទប្រុស អាយុ២៣ឆ្នាំទី៥ឈ្មោះស៊ាន ដែត ភេទប្រុស អាយុ២៥ឆ្នាំទី៦ឈ្នោះយាប់ ខ្មុំ ភេទស្រី អាយុ៣២ឆ្នាំនិងទូ៧មានឈ្មោះ ខ្មៅ ភេទប្រុស អាយុ២៩ឆ្នាំ អ្នកទាំងអស់រស់នៅភូមិក្បាលថ្នល់ ឃុំត្នោតស្រុកកំពង់រោទ៏ខេត្តស្វាយរៀង។
ប្រភពពីជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មូលហេតុ ដែលបណ្ដាលអោយមានករណីហឹង្សានេះកើតឡើងដោយសារផឹកស្រាស្រវឹងក្នុងវង់ផឹកស៊ីហើយ ក៏មានទំនាស់ពាក្យសំដីឌឺដងជាមួយភាគីម្ខាងទៀត ខណះចេញក្រៅមកផ្ទះស្រាប់តែផ្ទុះហឹង្សាបង្កការភ្ញាក់ផ្អើលលើផ្លូវតែម្ដង។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានដឹកមកព្យាបាលនៅ មណ្ឌលសុខភាពត្នោតនិងបានដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចមូលដ្ឋាន។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថនិងនគរបាលស្រុកកំពុងសាកសួរជនរងគ្រោះ ធ្វើកំណត់ហេតុដើម្បីស្រាវជ្រាវឈានទៅ រកចាប់ខ្លូនជនល្មើសមកផ្តន្ទាទោសតាមច្បាប់ព្រោះស្គាល់អត្តសញ្ញាណអស់ហើយ។ យឹម សុថាន