ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទាញខ្សែនីឡុងរត់ឡើងដើមរាំងចង.ក សង្ស័យមានវិបត្តិស្នេហា

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួន នៅលើដើមរាំងជាមួយនិងខ្សែនីឡុងបានសម្រេច បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងរាយការណ៍ប្រាប់នគរបាលស្រុកក្រគរ ចុះមកត្រួតពិនិត្យជាក់ស្តែង ដោយសង្ស័យថាតូចចិត្តរឿងប្រពន្ធលែងលះ ។

តាមប្រភពពីនគរបាលស្រុកក្រគរ បានឲ្យដឹងថា ករណីអត្តឃាតខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើង នៅព្រឹកថ្ងៃច័ន្ទ ៦កើត ខែពិសាខ ឆ្នាំជូតឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចដើមរាំងខាងក្រោយផ្ទះចម្ងាយប្រមាណ ១៥ម៉ែត្រ ស្ថិងក្នុងភូមិកណ្ដាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពដដែលបន្តថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ញឹប ទួន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ(ពោះម៉ាយ) បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតក្នុងភូមិ.ឃុំកើតហេតុ (ជនរងគ្រោះបានយកខ្សែនីឡុងពណ៏ស.ចងលើដើមរាំងព្យួរកខ្លួនឯងបណ្ដាលឲ្យស្លាប់ )។

ក្រោយកើតហេតុសមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយចង.កប្រាកដមែន ។ បន្ទាប់ពីសមត្ថកិច្ចជំនាញចុះពិនិត្យ និងស្រាវជ្រាវនៅជុំវិញកន្លែងកើតហេតុ ចំណែកសពប្រគល់ទទួលជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ បុឹម ពិន


ចែករំលែក៖