ភ្នំពេញ: ជនបរទេសម្នាក់ផឹកអត់មានលុយឲ្យគេវាយម្ចាស់មួយដៃរត់ទៅផ្ទះយកកាំភ្លើងភ្ជង់គេថែមទៀត ហេតុការណ៍នេះបានកើតឡើង
កាលពីម៉ោង១១ យប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចហាងផឹកស៊ីមួយកន្លែង ក្បែរបាលីរីស៊ត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ប្រភពពត៌មានពីមន្រ្តីកងរាជអាវុធខណ្ឌសែនសុខ បានឲ្យដឹងថា មុនកើតហេតុគេឃើញ ជនបរទសម្នាក់ ចូលទៅផឹកស៊ីនៅហាងមួយកន្លែង លុះផឹកចប់ដល់ពេលគិតលុយ មិនមានលុយគេ ក៏ត្រូវម្ចាស់ហាងសួរនាំ ស្រាប់តែជនបរទេស ខឹងបានវាយម្ចាស់ហាងមួយដៃចំមុខ រួចរត់ទៅផ្ទះបាត់។ មួយសន្ទុះក្រោយមក ស្រាប់តែត្រឡប់មកវិញ យកទាំងលុយ និងកាំភ្លើងមកភ្ជង់គេថែមទៀត បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។
ភ្លាមនោះ ម្ចាស់ហាងបានទូរសព្ទ័រាយការណ៍ ទៅកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ ជួយអន្តរាគមន៍ឃាត់ជនបរទេស រួមជាមួយវត្ថុតាងកាំភ្លើងខ្លី១ដើមផងដែរ។
បច្ចុប្បន្នជនបរទេសរូបនេះត្រូវបានឃាត់ខ្លួន និងសួរនាំនៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ