ព័ត៌មានទាន់ហេតុការណ៍៖

ព្រហើនពេកហើយ..ផ្ទុកលើសទំងន់ ឈានដល់រអិលថយក្រោយបុកបង្កាន់ដៃស្ពាន៧មករា​

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរទៅណាអស់​ហើយ ? មើលចុះដឹករហូតលេីសទម្ងន់​ រអិលថយក្រោយបុកបង្កាន់ដៃស្ពាន៧មករា​ ដែលជាការដឹកជញ្ជូនក្នុងក្រុងដ៏ព្រហើនបំផុត។ មហាជនសង្ឃឹមថា អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ នឹងចាត់វិធានការក្នុងរឿងនេះ អោយសមនូវអ្វីដែលអ្នកដឹកជញ្ជូនធ្វើអាជីវកម្មផ្ទុកលើសការកំណត់ ដើម្បីបញ្ជៀសការគ្រោះថ្នាក់ទៅលើអ្នកដទៃ។
សូមបញ្ជាក់ថា៖ សកម្មភាពនេះ បានកើតឡើង នៅវេលាម៉ោងជាង១១​ព្រឹក ថ្ងៃទី២៨​ ខែមេសា​ ឆ្នាំ២០២០​ នេះ​ នៅចំណុចលេីស្ពាន៧មករា​ ខណ្ឌទួលគោក​ មានរថយន្តដឹកស៊ីម៉ង់មួយគ្រឿង​ សង្ស័យថាដឹករហូតលេីសទម្ងន់​ ធ្វេីអោយរអិលថយក្រោយបុកបង្កាន់ដៃស្ពាន៧មករា​ និង​ ធ្លាក់ស៊ីម៉ង់៥បាវ​ ចុះក្រោម​ សំណាងល្អមិនត្រូវអ្នកធ្វេីដំណេីរ​ ។

ប្រជាពលរដ្ឋ​ សង្ឃឹមថា​ អាជ្ញាធរនឹងមានចំណាត់ការតឹងរឹងចំពោះរថយន្តដឹកស៊ីម៉ង់មួយនេះ​ ដោយគ្មានកត្តាយោគយល់ចំពោះជនទំនើងបែបនេះ៕ដោយ៖ចេស្ដា


ចែករំលែក៖