ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត លោកផ្កាយពីរត្រូវបានតុលាការដោះលែងករណីឈូសឆាយដីព្រៃរដ្ឋ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ លោកផ្កាយ២ ចាន់ សំអាត ពាក់ព័ន្ធករណីឈូសឆាយ រុករានទន្ទ្រានដីរដ្ឋយកធ្វើជាកម្មសិទ្ធិ រាប់សិបហិកតា ត្រូវសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគបាលខេត្ត ឃាត់ខ្លួនយកមកស្នងការខេត្ត កាលពីរថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ត្រូវបានសាលាដំបូងខេត្តស្ទឹងត្រែង ដោះលែងឲ្យនៅក្រៅឃុំ តែស្ថិតក្រោមការតាមដានរបស់តុលាការ។
នៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ លោកអ៊ូត ស៉ីវុត្ថា ស្នងការរដ្ឋាននគរបាលខេត្ត បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា៖ ឈ្មោះចាន់ សំអាត ត្រូវបានសមត្ថកិច្ចនាំខ្លួនមកស្នងការខេត្ត កាលពីថ្ងៃទី២៤ ខែមេសានោះ ពិតប្រាកដមែ នពាក់ព័ន្ធឈូសឆាយរុករានទន្ទ្រាន យកដីរដ្ឋធ្វើជាកម្មសិទ្ធិ ដោយគ្មានច្បាប់អនុញ្ញាត តែឥឡូប ត្រូវបានតុលាការដោះលែង ឲ្យមានសេរីភាពវិញហើយ តែស្ថិតក្នុងការតាមដានរបស់តុលាការ ។ បញ្ហាតួនាទីនឹងមុខដំណែង ធ្វើការបស់លោកផ្កាយ២ លោកមិនអាចបញ្ជាក់បានទេ សមត្ថកិច្ចត្រូវរក្សាសិទ្ធិ ជៀសវាងប៉ៈពាល់សិទ្ធិរបស់គាត់។

ពាក់ព័ន្ធរឿងនេះលោកព្រំ យ៉ា មេឃុំអន្លង់ជ្រៃបានឲ្យដឹងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះថា៖ លោកបានចេញប័ណ្ណដីឲ្យលោកចាន់ សំអាត នេះមែនតាំងពីឆ្នាំ២០០៨ គឺលោកចាន់ សំអាត នេះគាត់បានទិញពីប្រជាពលរដ្ឋ ជាច្រើនប្លង់ ច្រើនម្ចាស់ តាំងពីឆ្នាំ២០០៧ កាលនោះដីនេះជាដីបុស្ប។

លោកមេឃុំបញ្ជាក់ទៀតថា៖ លោកចាន់ សំអាត ជាទាហាននៅភ្នំពេញឋានន្តរស័ក្តផ្គាយ២ ជាកងទ័ពជើងគោក លោកក៏មិនដឹងថាគាត់មានតួនាទីអ្វីដែរ ហើយលោកក៏បានទៅបំភ្លឺនៅតុលាការហើយដែរ នៅព្រឹកមិញនេះ ពាក់ព័ន្ធករណីរឿងលោកផ្កាយ ដែលលោកចេញប័ណ្ណដីឲ្យខាងលើ។
សូមបញ្ជាក់ថា៖ ករណីក្រោមការបញ្ជាពីគណៈបញ្ជាការឯកភាពខេត្ត អោយសមត្ថកិច្ចចុៈបង្ក្រាបគ្រឿងចក្រ និងឃាត់ខ្លួនលោកផ្កាយ២ ខាងលើ ក្នុងការទន្ទ្រានយកដីព្រៃក្រៅពីដីខ្លួន ទីបំផុតតុលាការដោះលែងបាត់៕ដោយ៖មាស សុផាត


ចែករំលែក៖