ភ្នំពេញ៖ ជនសង្ស័យ៣នាក់ ដែលជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយនគរបាលប៉ុសិ៍្តទួលសង្កែ១ ស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនជាក់ស្តែង រួមនិងម្សៅក្រាមពណ៌សថ្លាចំនួន ២២កញ្ចប់តូច កាលពីវេលាម៉ោង១៩និង៣០នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចក្រុម៤ ភូមិលូ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បាននគរវត្តនៅព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះថា ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ ខាងលើ
១_ឈ្មោះឌី វ៉ាន់ដេត ភេទប្រុសអាយុ៣៩ឆ្នាំជនជាតិខ្មែរ មានទីលំនៅសា្នក់បន្ទប់ជួលក្រុមទី៤ ភូមិទួលសំពៅសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ ។
២_ឈ្មោះពៅ ពិសិ្ឋ ភេទប្រុសអាយុ២៤ឆាំ្នជនជាតិខែ្មរមានទីលំនៅសា្នក់បន្ទប់ជួលក្រុម៣ភូមិទួលគោកសងា្កត់ទួលសងែ្ក១ខណ្ឧឫស្សីកែវ មុខរបរមិនពិតប្រាកដ ។
៣_ឈ្មោះខៀវ ឧត្តមបូទីភេទប្រុសអាយុ២៦ឆាំ្នជនជាតិខែ្មរមានទីលំនៅផ្ទះ០៣៣ក្រុម៣ភូមិទួលសងែ្កសងា្កត់ទួលសងែ្ក១ខណ្ឧឫស្សីកែវមុខរបរមិនពិតប្រាកដ(ប្រើប្រាស់ )
សម្ភារះដកហូតរួមមានៈ ក្រាមពណ៍សថ្លាចំនួន២២កញ្ចប់ថង់តូច ។
ក្រោយឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់ ៕ដោយ៖ស រស្មី