ព័ត៌មានទាន់ហេតុការណ៍៖

បុរសបើកឡានFord លេខ (ខម) បុកមនុស្សស្លាប់ទាំងភ្លៀង ស្គាល់មុខហើយ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្ចាស់​រថយន្ដ​ Ford ពាក់ស្លាកលេខ​ ខម​ បើកបុកមនុស្សស្លាប់កណ្តាលផ្លូវ ហើយមេឃកំពុងភ្លៀង ព្យាយាមអូសម៉ូតូជនរងគ្រោះចេញពីឡាន រួចបើកគេច ពីកន្លែងកើតហេតុនោះ ត្រូវគេស្គាល់អត្តសញ្ញាណហើយ តាមរយៈអ្នកលេងហ្វេសប៊ុកស្គាល់ បានចែករំលែករូប ដើម្បីអោយសមត្ថកិច្ចងាយស្រួលតាមប្រមាញ់។
សូមបញ្ជាក់ថា៖ ជនរងគ្រោះ ជាកម្មករ​រោងចក្រ​ដែល​បានស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ កាល​ពី​យប់​ថ្ងៃ​ទី​ ២៥​ ខែ​ មេសា​ ឆ្នាំ​២០២០នៅមហាវិថី សម្តេចចៅហ្វាវាំង វររៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល​ ​ អតីតផ្លូវ​២០០៤​ ខណ្ឌ​ ពោធិ៍​សែនជ័យ​។ ពេលកើតហេតុភ្លាមមានប្រជាពលរដ្ឋបានទៅលើកជនរងគ្រោះចេញពីផ្លូវមេឃកំពុងភ្លៀង ដើម្បីជួយសង្គ្រោះ តែជាអកុសល ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ ដោយឡែកជនបង្កដើរមើលឡាន មើលជនរងគ្រោះ ទាញម៉ូតូចេញពីក្រោមឡានផ្នែកខាងមុខ រួចបើកចេញទៅបាត់។ បន្សល់ទុកនូវវីដេអូ រូបភាព ដែលប្រជាពលរដ្ឋថតទាំងភ្លៀង។

ប្រភព​ខ្លះបានលួចបង្ហើបថា៖ ជនបង្កបើកឡានបុកមនុស្សស្លាប់ មានឈ្មោះ​ ឈុន​ សារ៉េត​ តែគេពុំបានបញ្ជាក់ពីតួនាទី និងកន្លែងធ្វើការទេ គ្រាន់អោយជារូប ទុកអោយសមត្ថកិច្ចស្វែងរកមុខចាប់ខ្លួនមកផ្តន្ទាទោស។
យកល្អ គួរជនប្រព្រឹត្តនេះ​ ចេញ​មុខ​មកទទួល​ខុសត្រូវ​ចំពោះ​មុខច្បាប់​ ក្នុងការសងសំណងរដ្ឋប្បវេណីដល់គ្រួសារសព ដែលស្ថិតក្នុងជីវភាពក្រលំបាក មានកូនតូច២ ក្នុងបន្ទុក៕ដោយ៖សិលា

 


ចែករំលែក៖