ព័ត៌មានទាន់ហេតុការណ៍៖

បាក់រលំអាគារកម្ពស់៨ជាន់នៅនីហ្សេរីយ៉ា ស្លាប់មនុស្ស១៥នាក់ និងមួយចំនួនទៀតជាប់ខ្លួន​ក្រោមគំនរអគារ

ចែករំលែក៖

បាប៊ូចា៖ យ៉ាងហោចណាស់មនុស្ស១៥នាក់ បានស្លាប់ និងមួយចំនួនទៀតបានជាប់ខ្លួននៅក្រោមគំនរអាគារកំពុងសាងសង់មួយកន្លែងស្ថិតនៅទីក្រុងអូវែរី (Owerri) ភាគខាងត្បូងប្រទេសនីហ្សេរីយ៉ា បានបាក់រលំ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០២ខែឧសភា ឆ្នាំ២០២០។

ជុំវិញហេតុការណ៍ខាងលើនេះ មន្ត្រីដឹកនាំបេសកកម្មសង្គ្រោះនៅក្នុងរដ្ឋ អ៉ីម៉ូ(Imo) លោក អ៉ីវ៉ានស៍ អ៊ូហ្គោហ៍ (Evans Ugoh) បានលើកឡើងថា«មនុស្សមួយចំនួនទៀត កំពុងជាប់ខ្លួននៅក្នុងគំនរបាក់បែកនៃអគារ»ដោយឡែកមនុស្ស ០៨នាក់ទៀតក៏បានទទួលរងរបួសផងដែរ ហើយជនរងគ្រោះទាំងអស់សុទ្ធតែជាកម្មករសាងសង់អាគារខាងលើតែម្តង។

គួរបញ្ជាក់ថា សម្រាប់ការស៊ើបអង្កេតបឋមក្រោយការហេតុការណ៍បាក់អគារកំពុងសាងសង់កម្ពស់ ០៨ជាន់មួយនេះបានកើតមានឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អាជ្ញាធរមានការសង្ស័យចំពោះ ការសាងសង់ដោយរំលោភលើបទដ្ឋានបច្ចេកទេស៕ដោយ៖ស តារា


ចែករំលែក៖