ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនី យ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០នេះ មានករណីលួចកាបូបស្ពាយ នៅផ្ទះគ្មានលេខ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌ ច្បារអំពៅ ថ្ងៃទី០២ខែមេសា ឆ្នាំ២០២០ ម៉ោង១៣ និង០០នាទី ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ ខ្លួនជនស្ស័យបានម្នាក់ ។
ក្នុងរបាយការណ៍បានបញ្ចាក់ថា ជនរងគ្រោះឈ្មោះវុន វណ្ណថា ភេទ ស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិខ្សុំ ឃុំកំពង់អំពិល ស្រុកពារាំង ខេត្តព្រៃវែង។ ចំណែកជនសង្ស័យឈ្មោះ សុខ ភារុណ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌ ច្បារអំពៅ។
លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ៖ មុនពេលកើតហេតុជនរងគ្រោះដេកនៅលើ អង្រឹងក្រោមផ្ទះ (ចំណុចកើតហេតុ) រួចទុកកាបូបស្ពាយពណ៌សូកូឡា(មា នលុយ២០០ដុល្លា) នៅលើពោះ ហើយក៏ដេកលក់ ស្រាប់តែជនសង្ស័យដើរមកលួចកាបូ បជនរងគ្រោះ បំរុងគេចខ្លួន ក៏ត្រូវបានជនរងគ្រោះភ្ញាក់ដឹងខ្លួនឃើញស្រែកចោរៗ ជនសង្ស័យក៏យកកាបូប រត់គេចខ្លួន ជនរងគ្រោះក៏មកប្តឹងសមត្ថកិច្ច។ រហូតដល់ម៉ោង១៦និង៣០នាទីល្ងាច ថ្ងៃដដែល សមត្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យនៅភូមិបឹងឈូក សង្កាត់និរោធ ដកហូតកាបូប និងលុយខាងលើ បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ធ្វើការសាកសួរ។
គួរបញ្ចាក់ថា កន្លងមកជនសង្ស័យធ្លាប់ជាប់ពន្ធនាគារព្រៃស០១ឆ្នាំ ក្នុងឆ្នាំ២០១៨ ពីបទ លួច ព្រមទាំងប្រើប្រាស់គ្រឿងញៀន ផងដែរ ៕ ដោយ៖ ភារ៉ា ដង្កោ