ទោះប្រទេសចិនអះអាង ពីការគ្រប់ស្ថានភាព រាលដាល COVID-19 បានជោគជ័យ ស្ទើរទាំងស្រុងក៏ដោយ ក៏សាលា ជាច្រើន នៅទូទាំងប្រទេសបានដំណើរការ ឡើងវិញ ។ ក្នុងនោះនៅខេត្ត Hangzhouសិស្សក្មេងៗ នៅតាមសាលាបឋមសិក្សា ត្រូវបានតម្រូវឲ្យ ពាក់មួកពិសេស ក្នុងថ្នាក់រៀនដើម្បីរក្សា គម្លាត សុវត្ថិភាព ពីម្នាក់ទៅម្នាក់ និងជាវិធានការដំបូងលើពិភពលោក។
បើតាមការបកស្រាយ រប ស់លោក Tsui Likhang ប្រវត្តិវិទូរ នៅ សាកលវិទ្យាល័យ City University of Hong Kong « តាមពិតទៅមួកនេះ គឺរចនាតាមមន្ត្រី ក្នុង រាជវង្សសុខ ចន្លោះពីឆ្នាំ ឭ៩៦០ ដល់ឆ្នាំ ១២៧៩ ដោយ អធិរាជ Taizu តម្រូវឲ្យមន្ត្រី ពាក់ដើម្បីជៀសវាង ការខ្សឹបខ្សៀវ ដាក់គ្នា ទៅវិញទៅមក នៅក្នុងអង្គជំនុំ ឬសវនាការ ផ្សេងៗ » ។
យោងតាមការផ្សាយ របស់ South China Morning Post មួក គម្លាត សុវត្ថិភាព ទាំងនោះ ត្រូវ រចនាប្លែកៗ ដោយសិស្ស និង អាណាព្យាបាល របស់ពួកគេ ផ្ទាល់ដោយ អ្នកខ្លះ ច្នៃ ពីក្រដាសកាតុង ប៉េងប៉ោង និង សម្ភារផ្សេងទៀត ក្នុង ឭគម្លាត ជាង១ ម៉ែត្រ ពីគ្នា៕ដោយ៖ សហការី