ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ដេកស្លាប់ក្នុងបន្ទប់ដេករបស់ខ្លួនដោយគាំងបេះដូង

ចែករំលែក៖

ខេត្តសៀមរាប​៖​យុវជន​ម្នាក់​ត្រូវ​បានសាច់​ញា​តិប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ដោយគ្មាននរណាម្នាក់​ដឹង​ឡើយ។

ករណីគួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៣ខែឧសភាឆ្នាំ២០២០នស្ថិតនៅក្នុងបន្ទប់ដេករបស់ជនរងគ្រោះផ្ទាល់ក្នុង​ក្រុមទី​៣​ភូមិ​ទក្សិណ​ខាងត្បូង សង្កាត់​គោកចក ក្រុង​-ខេត្តសៀមរាប ។​

    សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលគោកចកបាន​និយាយថា បើតាម​ការបំភ្លឺ​របស់ ឈ្មោះ សន​ ចំណាន ភេទប្រុស អាយុ​៣៥​ឆ្នាំ​ត្រូវជា​ពូ​បង្កើត​របស់​សព​បានឱ្យ​ដឹងថា​ រូបគាត់ធ្លាប់បានឮក្មួយប្រាប់ថាកន្លងមករូបគេមាន​ជំងឺ​បេះដូង​ហើយ​បាន​ថប់ៗ​ដង្ហើម​ក្នុងទ្រូង។ក្រោយមកឪពុកម្ដាយបាននាំជនរងគ្រោះទៅពេទ្យ ដើម្បី​ពិនិត្យ​ជំងឺនិងព្យាបាល តែមិនធូរស្បើយសោះ។

   សមត្ថកិច្ចបានបន្តទៀតថា ជនរងគ្រោះ​ឈ្មោះ សាន់ នី​ម ភេទ​ប្រុស អាយុ ១៩​ឆ្នាំ​ជា​សិស្ស​ស្នាក់នៅ​ក្រុមទី ៣​ភូមិ​ទក្សិណ​ខាងត្បូង​សង្កាត់​គោកចក​ក្រុង​សៀមរាប​ ខេត្តសៀមរាប។

   តាមការពិនិត្យសពរបស់មន្ត្រីជំនាញដែលចុះទៅធ្វើកោសល្យវិច័យបានឱ្យដឹងថាជុំវិញខ្លួនសពពុំមានស្លាកស្នាមដែលពាក់ព័ន្ធ​នឹង​បទល្មើស​មនុស្សឃាតឡើយ​ទើបសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយឡើងសម្ពាធឈាមខ្លាំងបណ្ដាលឱ្យគាំងបេះដូង​៕ដោយ៖ប៊ុនរិទ្ធី


ចែករំលែក៖