ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ០២នាក់ត្រូវនគរបាលប៉ុស្តិ៍ក្រាំងធ្នង់ឃាត់ខ្លួនករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។កាលពីវេលាម៉ោង២១ និងេ៤០នាទីយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវបេតុង ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំង០២នាក់ ១-ឈ្មោះ ម៉ាន់ កែវជីវិត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ នឹងទី២-ឈ្មោះ ឌី សុភ័ក្រ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ប្រភពពីសមត្ថកិច្ចដដែលបានអោយដឹងទៀតថាមុននឹងឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងប៉ុស្តិ៍បានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសដែលអាចកើតមានហើយក៏ឃើញពួកគេជិះម៉ូតូតាមផ្លូវគួរសង្ស័យក៏ឃាត់ត្រួត
(ពិនិត្យទឹកនោម) ឃើញមានសារធាតុញៀនទើបឃាត់ខ្លួនតែម្តង។ហើយបានដកហូតម៉ូតូ០១គ្រឿង ម៉ាកសង់ប៉ិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BH-5963។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖