ព័ត៌មានទាន់ហេតុការណ៍៖

លីកកំពូល និង​លីក​ទី២របស់អាល្លឺម៉ង់រក​ឃើញ​កីឡាករ​១០​នាក់​ផ្ទុក Covid-19

ចែករំលែក៖

អាល្លឺម៉ង់៖Bundesliga ដែលជាលីកកំពូល​របស់​អាល្លឺម៉ង់ និង​លីក​លំដាប់​ទី​២ Bundesliga 2 បាន​រក​ឃើញ​កីឡាករ​១០​នាក់ធ្វើ​​តេស្ដ​វិជ្ជមាន​ Covid-19 បន្ទាប់​ពី​ធ្វើ​តេស្ដ​លើ​​៣៦​ក្លិប​ដែល​ត្រៀម​បន្ត​រដូវ​កាល​ឡើង​វិញក្នុងពេលឆាប់ៗខាងមុខ ។

ការ​ធ្វើ​តេស្ដ​នេះ​ជា​ផ្នែក​មួយ​នៃ​​ការ​រក្សា​អនាម័យ​សម្រាប់​​លីក​កំពូល​ទាំង២ក្នុង​ការ​ចាប់​ផ្ដើម​បន្ត​រដូវ​កាល​អាចថ្ងៃទី១៦ ឬថ្ងៃទី២៣ ខែ​ឧសភា​នេះ។ ​ការ​បាត់​បង់ហិរញ្ញវត្ថុជាក្តីបារម្ភរបស់ក្លិបនៅអាល្លឺម៉ង់ ប្រសិន​បើ​​លីករំសាយចោលដូចលីកបារាំងដែរនោះ។

កីឡាករ​និង​បុគ្គលិក​ចំនួន១៧២៤​នាក់​​ត្រូវបាន​ធ្វើ​តេស្ដ​​ចំនួន​២​ជុំ ខណៈ​ក្លិប​ទាំង​អស់​​​បន្ត​​រៀបចំ​ការ​​ទីតាំង​ហ្វឹកហាត់​របស់​ពួក​គេ។ ​ក្លិប Cologne រក​ឃើញអ្នកឆ្លង​៣​ករណី។ ក្លិប​ទាំង​អស់​​ត្រូវ​ហាត់​ជា​ក្រុម​តូច​ៗ ស្របពេលដែលការធ្វើតេស្តនេះគឺការពារមុនការ​ចូល​ហាត់​ជាលក្ខណៈទ្រង់ទ្រាយធំ៕ដោយ៖ភារៈ


ចែករំលែក៖