ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតី ពូទីន ជូនមេដាយជ័យជម្នះដល់មេដឹកនាំ គីម ជុងអ៊ុន

ចែករំលែក៖

ក្នុងឱកាសខួបជ័យជម្នះ៧៥ឆ្នាំលើរបបហ្វាស៊ីសអាល្លឺម៉ង់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានទទួលស្គាល់ការបរិច្ចាគផ្ទាល់ខ្លួនរបស់លោក គីម ជុងអ៊ុន ក្នុងការថែរក្សាអនុស្សាវរីយ៍របស់ទាហានសហភាពសូវៀតដែលបានស្លាប់និងត្រូវបានគេបញ្ចុះនៅក្នុងប្រទេសកូរ៉េខាងជើង។
នៅព្រឹកថ្ងៃទី៥ខែឧសភា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង លោក Alexender Matsegora តំណាងឲ្យភាគីរុស្ស៊ី បានជូន មេដាយ ឲ្យរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Son Gwon តំណាងឲ្យមេដឹកនាំគីម ជុងអ៊ុន ។ពិធីខាងលើបានរៀបចំឡើងនៅវិមាន Mansudia ជាទីតាំងរដ្ឋសភារបស់កូរ៉េខាងជើង។ លោក Ri So Gwon និឹងបញ្ជូនមេដាយខាងលើទៅជូនលោកគីម ជុងអ៊ុន។
ឯកអគ្គរដ្ឋទូតរុស្ស៊ីបានប្រកាសថា ក្នុងឱកាសខួប៧៥ឆ្នាំថ្ងៃជ័យជម្នះ ឆ្នាំ១៩៤១-១៩៤៥ ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានជូនមេដាយ ជ័យជម្នះ ដល់មេដឹកនាំ គីម ជុងអ៊ុន ដែលបានចូលរួមក្នុងការថែរក្សាអនុស្សាវរីយ៍ ទាហានសហភាពសូវៀតដែលបានពលីជីវិតនៅឆ្នាំ១៩៤៥ ហើយបានបញ្ចុះនៅកូរ៉េខាងជើង។
ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានអញ្ជើញមេដឹកនាំ គីម ជុងអ៊ុន ចូលរួម ខួបអនុស្សាវរីយ៍ ៧៥ ឆ្នាំ ទិវាជ័យជម្នះ ថ្ងៃទី ៩ ខែឧសភា ។ប៉ុន្តែក្រោយមកក៏បានលុបចោលដោយសារតែបារម្ភពីការឆ្លងរាលដាលកូវីដ-១៩៕ធី រីណា


ចែករំលែក៖