ព័ត៌មានទាន់ហេតុការណ៍៖

សូមបន់ស្រន់ពិធីបុណ្យសាសនានានានៅផ្ទះ​ ចៀសវាងការជួបជុំមានគ្នាច្រេីន​ ដេីម្បីកាត់បន្ថយហានិភ័យការចម្លងជំងឺកូវីដ-១៩​

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានធ្វើការណែនាំ គ្រប់បែបយ៉ាងជូនដល់ជនរួមជាតិបានដឹងពីការប្រឈម នៃជំងឺកូវីដ-១៩ ដោយយើងអាចភ្លេច កូវីដ-១៩ បាន តែកូវីដ-១៩ មិនអាចភ្លេចយើងទេ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា៖ បញ្ហាកូវីដ-១៩​ នៅកម្ពុជា​ ស្ថិតនៅភ្លេីងស្តុបព័ណលឿងនៅឡេីយទេ​ សុំប្រុងប្រយ័ត្នឲ្យខ្ពស់មែនទែន​ ប្រយ័ត្នប៉ះពារជាមួយវីរុសកូវីដ-១៩​ ធ្វេីឲ្យសោកការសុខភាពលោកអ្នក។
ដូច្នេះហើយ ទើបក្រសួងសុខាភិបាល ធ្វើជារូបភាពអប់រំខ្លីៗ ងាយអោយប្រជាពលដ្ឋបានដឹង ដូចជាការសូមបន់ស្រន់ពិធីបុណ្យសាសនានានានៅផ្ទះ​ ចៀសវាងការជួបជុំមានគ្នាច្រេីន​ ដេីម្បីកាត់បន្ថយហានិភ័យការចម្លងជំងឺកូវីដ-១៩​ ។ ក្នុងក្រសួងផ្តល់ឱកាស ២៤ម៉ោងលើ២៤ម៉ោងពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥៕សុខ ខេមរា

 


ចែករំលែក៖