ខេត្តបាត់ដំបង៖ពិធីផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងជាង១០០នាក់ បានប្រារព្ធឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នៅក្នុងបរិវេណទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងជាមេបញ្ជាការរងនគរបាលជាតិប្រចាំទិសភូមិភាគទី៥និងមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាននាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធ មេបញ្ជាការ មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោក និងអធិការ អធិការរងនគរបាលស្រុកពាក់ព័ន្ធ ព្រមទាំងកងកម្លាំងនគរបាលជាច្រើនរូប។
ពិធីនេះដែរក៏មានមន្ត្រីនគរបាលចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ អធិការដ្ឋាននគរបាលស្រុកសំពៅលូន អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក និងអធិការដ្ឋាននគរបាលស្រុកកំរៀងសរុបចំនួន ១៧០នាក់ ក្នុងនោះមាននគរបាលនារីចំនួន ៨នាក់ចូលរួមផងដែរ។
ការបំពាក់ស័ក្តិ ក្នុងនោះមាន៖
-ថ្នាក់វរសេនីយ៍ត្រី ចំនួន០១នាក់
-ថ្នាក់អនុសេនីយ៍ឯកចំនួន៩០នាក់
-ថ្នាក់អនុសេនីយ៍ទោ ចំនួន ៣៤នាក់
-ថ្នាក់អនុសេនីយ៍ត្រី ចំនួន ១៧នាក់
-ថ្នាក់ព្រិន្ទបាលឯក ចំនួន ០៦នាក់
-ថ្នាក់ព្រិន្ទបាលទោចំនួន០១នាក់
-ថ្នាក់ពលបាលឯកចំនួន០១នាក់
ក្រោយរៀបចំពិធីបំពាក់ឋានន្តរស័ក្តិរួច លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពីសំណាក់ នាយឧត្តមសេនីយ៍៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិព្រមទាំងលោក ងួន រតន: អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងដែលសម្តេចព្រមទាំងអស់លោកក៏ដូចជាថ្នាក់ដឹកនាំផ្សេងទៀតតែងតែបានគិតគូរជាប់ជាប្រចាំអំពីសុខទុក្ខរបស់កងកម្លាំងនគរបាលជាតិយើងមិនដាច់។
លោកឧត្តមសេនីយ៍ទោថែមណែនាំផ្តាំផ្ញើដល់កងកម្លាំងនគរបាលទាំងអស់ដែលទើបទទួលបាននូវការប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិនាពេលនេះត្រូវបន្តខិតខំបំពេញភារកិច្ច បម្រើជាតិ បម្រើប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរបំផុត ត្រូវគោរពវិន័យរបស់កងកម្លាំងនគរបាលជាតិ មានសីលធ៌ម អាកប្បកិរិយាល្អសក្តិសមជាអ្នកបម្រើប្រជាពលរដ្ឋ ។តែត្រូវប្តូរផ្តាច់ក្នុងភារកិច្ចការពារបូររណភាពទឹកដី ប្រឆាំងនិងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋានក៏ដូចជាក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន មិនត្រូវយកខ្លួនទៅប្រឡូកប្រឡាក់ឬទាក់ទិនជាមួយអំពើល្មើសច្បាប់ឬពួកជនប្រព្រឹត្តបទល្មើសផ្សេងៗឡើយ ពោលត្រូវធ្វើនូវអំពើល្អគ្រប់ពេលវេលា។
លោកបន្តថា នគរបាលត្រូវមានសាមគ្គីភាពផ្ទៃក្នុងៗអង្គភាព មានសាមគ្គីភាពជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ក៏ដូចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានឬភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួនសំខាន់ការបំផុសចូលរួមក្នុងការអនុវត្តគោលនយោបាយស្តីពីភូមិឃុំមានសុវត្ថិភាពពិសេសបញ្ហាគ្រឿងញៀន និងគ្រោះអគ្គិភ័យ។ ចុងក្រោយលោកឧត្តមសេនីយ៍ទោបានស្នើដល់មន្ត្រីនគរបាលជាតិទាំងអស់ត្រូវបន្តចូលរួមបង្ការការពារខ្លួនឯងផ្ទាល់ក៏ដូចជាក្រុមគ្រួសារ ចំពោចំពោះករណីឆ្លងជំងឺ Covid-19 ក្រៅពីនោះមន្ត្រីនគរបាលត្រូវបន្តបំផុសផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានយល់ដឹងនិងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ហើយមន្ត្រីនគរបាលត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋលើបញ្ហានេះ ចៀសវាងនូវការរិះគន់ឬទិទៀនពីមហាជនចំពោះកំហុសឆ្គងរបស់មន្ត្រីនគរបាលយើងមួយចំនួនតូចដែលអនុវត្តមិនល្អ៕
ដោយ÷ ប្រាថ្នា