ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យឯកទេសចិន ចុះផ្សព្វផ្សាយវិធីបង្ការជំងឺកូវីដ ១៩ និងធ្វើតេស្តដល់កងទ័ពកម្ពុជានៅតាមព្រំដែនកម្ពុជា- ថៃ

ចែករំលែក៖

ឧត្តរមានជ័យ៖ គណៈប្រតិភូក្រុមគ្រូពេទ្យឯកទេសចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត ចាន់ ដារិទ្ធ  នាយក រង នាយកដ្ឋានសុខាភិបាល ក្រសួងការពារជាតិ បានចុះផ្សព្វ ផ្សាយ និងធ្វើតេស្តដោយស្ម័គ្រ ចិត្ត រកជំងឺឆ្លងកូវីដ១៩ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងពល តូចថ្មើរជើងលេខ៤១ យោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តស្រុកអន្លង់វែង ខេត្តឧត្តរមាន ជ័យព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី ៧-៨ខែ ឧសភា ឆ្នាំ២០២០។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរ ជើងលេខ៤១ ក្នុងនាមឱ្យនាយទាហាន នាយ ទាហានរង និងពលទាហាននៃកងពលតូច ថ្មើរជើងលេខ៤១ សូមថ្លែង អំណរគុណដល់ក្រុមគ្រូពេទ្យមិត្តចិន តាមរយៈនាយកដ្ឋានសុខាភិបាល ក្រសួងការពារជាតិ ដែលបានចុះមកក្នុងពេលនេះ។                                                                    លោកបន្តថា «នេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងការពារជាតិ ចំពោះសុខទុក្ខដល់កងទ័ព កំពុងបំពេញភារកិច្ចនៅព្រំដែនជួរមុខ។

រាល់ការគិតគូរយក ចិត្តទុកដាក់ខ្ពស់នេះហើយបានញ៉ាំងឲ្យកងទ័ពមានស្មារតីមោះមុត ការពារបូរណភាព ទឹកដី និងចូលរួមសកម្មភាពអភិវឌ្ឍន៍សង្គមជាតិ»។                  

លោកមេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បញ្ជាក់បន្ថែមទៀតថា៖បច្ចុប្បន្នស្ថានភាពទូទៅ ទាំងក្នុងពិភពលោក និងក្នុងតំបន់ មានការព្រួយបារម្ភអំពីជំងឺឆ្លងដ៏កាចសាហាវនេះ ដែលកំពុងរីករាលដាលយ៉ាងធ្ងន់ធ្ងរ និងសម្លាប់ជីវិតមនុស្សយ៉ាងច្រើន ក្នុងនោះប្រទេសកម្ពុជាក៏រងគ្រោះដោយសារវីរុសឆ្លងនេះដែរ។ បន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជា ជំរុញដល់គ្រប់ស្ថាប័ន សហការជាមួយក្រសួងសុខាភិបាលនិងបាន គៀងគរដល់មន្រ្តីរាជការ សប្បុរសជន ចូលរួមជាថវិកា និងសម្ភារ សម្រាប់ប្រើប្រាស់ក្នុងការទប់ស្កាត់ និងបញ្ចៀស ទទួលបានជោគជ័យគួរជាទីមោទនៈ។

លោកមេបញ្ជាការបានបន្ថែមទៀតថា៖ក្នុងសកម្មភាពទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ កងឯកភាព កងពលតូចថ្មើរ ជើងលេខ៤១ បានចូលរួមយ៉ាងសស្រាក់សស្រាំជាមួយរាជ រដ្ឋាភិបាល បានចាត់តាំងក្រុមគ្រូពេទ្យរបស់អង្គភាព ចុះសហការជាមួយអាជ្ញាធរភូមិ-ឃុំ ចុះធ្វើការផ្សព្វផ្សាយ ណែនាំអំពីវិធីការពារ ការទប់ស្កាត់ និងធ្វើតេស្តពិនិត្យកម្តៅ តាមការណែ នាំរបស់ក្រសួងសុខាភិបាល ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ជាមួយគ្នានោះ នាយទាហាន នាយទាហានរង និងពលទាហាន កងពល តូចថ្មើរជើងលេខ៤១ ក៏បានស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀរវត្សផ្ទាល់ខ្លួន តាមចំនួនខែនីមួយៗ ជូនដល់រាជរដ្ឋាភិបាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ នេះផងដែរ៕ដោយ៖សុខ ដុម


ចែករំលែក៖