ព័ត៌មានទាន់ហេតុការណ៍៖

នៅល្ងាចស្អែក ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ស្ដេចយាងនិវត្តន៍មកមាតុភូមិវិញ

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃចន្ទ ៥ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គទាំងទ្វេនឹងស្ដេចយាងនិវត្តន៍មកពីពិនិត្យព្រះរាជសុខភាពនៅឯទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិនវិញហើយ។

ក្នុងឱកាសស្តេចយាងមកកម្ពុជាវិញនេះ នឹងមានវត្តមានថ្នាក់ដឹកនាំព្រឹទ្ធសភា  រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ ប្រជានុរាស្ត្រ ទទួលនូវព្រះរាជវត្តមានព្រះអង្គទាំងទ្វេដ៏ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕ដោយ៖សុខ ខេមរា

 

 


ចែករំលែក៖