ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំថាគ្មានអារម្មណ៍ពិភាក្សាសេដ្ឋកិច្ចជាមួយចិនទៀតឡើយ

ចែករំលែក៖

សារព័ត៌មាន CNN នៅថ្ងៃ ទី១២ ខែឧសភា បានដកស្រង់សម្តីលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ដែលបានបញ្ជាក់ថា លោកគ្មានអារម្មណ៍ក្នុងការពិភាក្សាជាមួយចិនលើវិស័យពាណិជ្ជកម្មទៀតឡើយ ។
លោកត្រាំ បានបញ្ជាក់ថា លោកប្រឆាំងនឹងការតភ្ជាប់កិច្ចពិភាក្សាស្តីពីពាណិជ្ជកម្ម ដំណាក់កាលទីមួយ ជាមួយចិន ។ ជាមួយគ្នានោះ លោកត្រាំមានបំណងចង់លុបកិច្ចព្រមព្រៀងដំណាក់កាលទីមួយទៀតផង ។
លោកត្រាំបញ្ជាក់ថា អាមេរិកបានតាមដានថាតើចិនបានបង្កើនការទិញផលិតផលពីអាមេរិកដូចកិច្ចព្រមព្រៀងដែរឬទេ។ លោកត្រាំបានលើកឡើងថា«ចិនមិនបានបង្កើនការទិញផលិតផលពីអាមេរិកឡើយសូម្បីតែបន្តិច។ ពាក់ព័ន្ធនឹងកិច្ចពិភាក្សាជាបន្តទៀតជាមួយចិន លោកត្រាំបញ្ជាក់ថា «ខ្ញុំគ្មានអារម្មណ៍បន្តកិច្ចពិភាក្សាទៀតឡើយ»។
ទំនាក់ទំនងរវាងអាមេរិកនិឹងចិនកាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែការរាលដាលកូវីដ-១៩ ។ លោកត្រាំបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដោយការខិតខំរបស់លោករយៈពេល ជាង៣ឆ្នាំកន្លងមក ត្រូវបានបំផ្លាញទាំងស្រុងនៅពេលនេះ។ ទាំងនោះហើយទើបលោក បានទមា្លក់កំហុសទាំងឡាយទៅលើប្រទេសចិនឲ្យទទួលខុសត្រូវ ៕ដោយ៖ធី រីណា


ចែករំលែក៖