ភ្នំពេញ៖ មនុស្សប្រុសស្រីពីរនាក់បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីបើករថយន្តPrius បោះពួយយ៉ាងលឿនហើយរេចង្កូតជ្រុលទៅបុកនិងបង្គោលភ្លេីងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់១ដើម និងបង្គោលស្លាកសញ្ញាចរាចរណ៍២ដើមទៀតដាច់ដល់គល់ រីឯរថយន្តក្រឡាប់ជា
ច្រើនតង់ផ្ងារជើង បង្ករឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១ និង៤០នាទីយប់ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីប្រពលរដ្ឋ បានឲ្យដឹងថានៅមុនពេលកើត
ហេតុ គេបានឃើញរថយន្តម៉ាក Prius ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BD-9200 បើកបរដោយបុរសម្នាក់រួមដំណើរនិងស្រ្តីម្នាក់ទៀត បោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅ ពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលេី ទំនងជាស្រវឹងស្រា បានរេចង្កូត ជ្រុលទៅបុកនិងបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យ
បាក់ត្រឹមគល់ ចំណែករថយន្តមិនទាន់អស់ល្បឿនបាន
ខ្ទៀតទៅប៉ះ និងបង្គោលស្លាកសញ្ញា ចរាចរណ៍ បាក់អស់ពីរដើមទៀត ទើបក្រឡាប់ផ្ញារជេីងច្រងាងតែម្ដង ។ បណ្ដាលឲ្យ បុរសម្នាក់ និងស្រ្តីម្នាក់រងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅ កាន់មន្ទីពេទ្យភ្លាមៗ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការរាជធានីភ្នំពេញ រងចាំដោះស្រាយតាមនិតិវិធីច្បាប់ ៕ដោយ៖ ភារ៉ា ដង្កោ