ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកំពង់ធំបង្រ្កាបល្បែងខ្លាឃ្លោកមួយកន្លែងឃាត់មនុស្សស្រី៣នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកំពង់ធំ សហការជាមួយកម្លាំងនគរបាលក្រុងស្ទឹងសែន កម្លាំងនគរបាលប៉ុស្តិ៍ និង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក​ ស៊ិ​ន​ វិ​រៈ​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំផងនោះ បានចុះបង្រ្កាបល្បែងស៊ីសង(ល្បែងខ្លាឃ្លោក)មួយកន្លែងឃាត់បានមនុស្ស៣នាក់ និងវត្ថុតាងមួយចំនួន។

ការបង្រ្កាបល្បែងស៊ីសងខាងលើនេះប្រព្រឹត្តទៅកាលពីវេលាម៉ោង៥ល្ងាចថ្ងៃ​ពុធ​ ៧​រោច​ ខែ​ពិសាខ​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​១៣​ ខែឧសភា​ ឆ្នាំ​២០២០​ ស្ថិតនៅចំណុចផ្ទះឈ្មោះ ឈាន​ ឈឿ​ន​ ហៅ​ អូ​ ភេទ​ប្រុស​ ស្ថិត​នៅ​ភូមិ​រលួស​ សង្កាត់​ស្រ​យ៉ូ​វ​ ក្រុង​ស្ទឹង​សែន​ ខេត្តកំពង់ធំ​។​

មន្រី្តនគរបាល​ក្រុងស្ទឹងសែនបានឲ្យដឹងថា ក្នុងការបង្រ្កាបនេះកម្លាំងជំនាញដកហូតបាន វត្ថុ​តាង​រួម​មានៈ​ ម៉ូតូ​ចំនួន​ ៦​គ្រឿង​,​ គ្រាប់​ខ្លាឃ្លោកចំនួន ៧​គ្រាប់​និង​គ្រាប់ឡុកឡាក់កែ​ច្នៃ​មិន​ទាន់​រួច​ចំនួន​ ០៧​គ្រាប់​,​ ចាន​ចំនួន​០៣​គម្របចានចំនួន១,​ ហាន់​តោ​ចំនួន​ ០២,​ស្បែកជើង​ចំនួន​ ០២​ គូកន្លះ,​កាបូបស្ពាយ​ចំនួន​ ០១,​កម្រាលចំនួន ០១,​ធុង​ប៉េ​ត្រូ​ចំនួន​ ០៣​ ,​អំ​ពូ​ល​ភ្លើង​ចំនួន​ ០១,​ទូរស័ព្ទដៃ ចំនួន​ ០២​គ្រឿង​អាយ​ផេត០១ ធុងទឹកកកចំនួន០១។

​ជាមួយគ្នានេះដែរ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​នៅ​ក្នុង​វង់ល្បែង​ចំនួន៣នាក់ ១.​ឈ្មោះ​ ហាត​ មុំ​ ភេទ​ស្រី​ អាយុ​៤៥​ឆ្នាំ​ អ្នកលេង​ធ្វើ​មេ​ជាមួយ​ប្តី​និង​ជា​ម្ចាស់ផ្ទះ​,​ ២.​ឈ្មោះ​ រឿង​ ស្រី​ល័​ក្ខ​ ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ​ ជា​អ្នកលេង​,​ ៣.​ឈ្មោះ​ ប៊ុ​ន​ ស្រី​ល័​ក្ខ​ ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ​ ជា​អ្នកលេង​។​

​ជនសង្ស័យទាំងអស់ និង​វត្ថុ​តាង​ ត្រូវឃាត់​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ ដើម្បីសាកសួរ​យក​ចម្លើយ​ និង​បំពេញ​សំណុំ​បែបបទ​តាម​នីតិវិធី​ ៕ដោយ÷ប្រាថ្នា


ចែករំលែក៖