ភ្នំពេញ៖ សូមរំលឹកថា លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីថ្ងៃចន្ទទី០៤ ខែមេសា ឆ្នាំ២០១៦ កន្លងទៅបន្ទាប់ពីរកឃើញថា លោកមានការពាក់ព័ន្ធភាពមិនប្រក្រតី ក្នុងការអនុវត្តការងារនៅប្រទេសកូរ៉េ ដោយមានលុយរហូតដល់ ៧,២លានដុល្លារ និងមាស៣៣៩តម្លឹង បន្ទាប់ពីកាន់តំណែងបាន៣ឆ្នាំ។
តុលាការបានចោទសម្រេចចោទប្រកាន់ លោក ស៊ុត ឌីណា ចំនួន២បទល្មើស រួមមានបទកេងយកប្រយោជន៍ដោយខុសច្បាប់ តាមមាត្រា៥៩៧ និង៥៩៨ នៃក្រមព្រហ្មទណ្ឌ និងបទរំលោភអំណាច តាមមាត្រា៣៥ ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ។
ក្នុងព្រះរាជក្រិត្យ បានឡាយព្រះហស្ថនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០៕ដោយ៖ស សម