ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនជនសង្ស័យ៣នាក់ទៅតុលាការ ក្រោយសមត្ថកិច្ចរឹបអូសគ្រឿងញៀនបានជាង១គីឡូក្រាមកន្លះ

ចែករំលែក៖

ខេត្តសៀមរាប៖  នៅព្រឹកថ្ងៃទី១៦ ខែឧសភា នេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសៀមរាបបានបញ្ជូនជនសង្ស័យ៣នាក់ទៅសាលាដំបូងខេត្តសៀមរាបបន្ទាប់ពីបង្រ្កាបបានកាលពីថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ខែ ឧសភា ឆ្នាំ២០២០ វេលាម៉ោង០៨ ព្រឹកនៅ ចំណុចបន្ទប់ជួលស្ថិត នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម និងនៅបន្ទប់ជួលភូមិតាវៀនសង្កាត់ សាលាកំរើកក្រុង ខេត្តសៀមរាប ។

មន្រី្តនគរបាលបង្រ្កាបគ្រឿងញៀនខេត្តសៀមរាបបានឲ្យដឹងថា ជនជនសង្ស័យទាំង៣នាក់រួមមាន÷ទី១-ឈ្មោះណុប វណ្ណណេត ហៅពេជ្រឫសា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកហាងស្នាដៃម៉ែក្មេក៣ មានទីលំនៅ ស្នាក់នៅបន្ទប់ជួលភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ។

ទី២-ឈ្មោះ ចន័្ទ វិបុល ហៅ ដា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មានមានទីលំនៅ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ។

ទី៣-ឈ្មោះ ភិន គឹមហេង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ មានទីលំនៅ បន្ទប់ជួលភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងបាន រួមមាន ៖ម្សៅមេតំហ្វេតាមីនចំនួន ៦៥កញ្ចប់ ស្មើនឹងទម្ងន់១៥,២ក្រាម ថ្លឹងទាំងសម្បក ទូរស័ព្ទដៃចំនួន ៣គ្រឿង ឧបករណ៍ប្រើប្រាស់ និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ។

ក្រោយបង្រ្កាបបាន ជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីនៅព្រឹកថ្ងៃទី១៦ ខែឧសភា នេះ៕

ដោយ÷ប្រាថ្នា


ចែករំលែក៖