ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Club Bruges ប្រកាសជាម្ចាស់ជើងឯកលីកកំពូលបែលហ្ស៊ិកសម្រាប់រដូវកាលនេះ

ចែករំលែក៖

ក្លិប Club Bruges ត្រូវបានប្រកាសថា ជាម្ចាស់ជើងឯកលីកកំពូលបែលហ្ស៊ិក (Pro League) បន្ទាប់ពី លីកកំពូលរបស់ប្រទេសនេះបានបញ្ជាក់កាលពីខែមុនថា បានបញ្ចប់មុនរដូវកាលដោយសារស្ថានភាពជំងឺកូរ៉ូណា

ក្លិប Club Bruges មាន១៥ពិន្ទុនាំមុខលើក្រុម Gent នៅសល់មួយប្រកួតទៀតនៅពេលរដូវកាលត្រូវបានផ្អាក ហើយសហព័ន្ធបាល់ទាត់ប្រទេសបែលហ្ស៊ិក បានប្រកាសបិទបញ្ចប់រដូវកាល២០១៩-២០២០មុនកាលកំណត់តែម្តង។

នេះជាពានរង្វាន់ទី១៧ ហើយសម្រាប់ ក្លិប Club Bruges និងជាពានរង្វាន់ទី របស់ពួកគេក្នុងរយៈពេល រដូវកាលកន្លងមកមានន័យថាពួកគេនឹងមានកន្លែងស្វ័យប្រវត្តិនៅក្នុងវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ

បែលហ្ស៊ិកគឺជាប្រទេសដំបូងគេនៅអឺរ៉ុបដែលបានលុបចោលលីករបស់ខ្លួន ប៉ុន្តែការសម្រេចចិត្ត នៅតែត្រូវបានផ្តល់សច្ចាប័នដោយក្លិបនៅក្នុងមហាសន្និបាតទូទៅកាលពីថ្ងៃសុក្រ។

កិច្ចប្រជុំនេះក៏បានបញ្ជាក់ផងដែរថា ក្លិប Waasland-Beveren នឹងត្រូវគេជម្រុះចោល ខណៈដែលក្លិប Gent នឹងចូលទៅប្រកួតពានរង្វាន់លីកកំពូលនៅរដូវកាលក្រោយដោយមានក្លិបដូចជា Charleroi, Royal Antwerp និង Standard Liege នៅក្របខ័ណ្ឌ Europa League ដោយ៖ភារៈ


ចែករំលែក៖