ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា សហការជាមួយកម្លំាងជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការសម្របសម្រួលដោយ លោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៣ៈ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ខែឧសភាឆ្នាំ២០២០ បានចុះបង្រ្គាប និងឆែកឆេរបន្ទប់ចំនួន៤ ក្នុងខុនដូមួយកន្លែង ស្ថិតនៅក្នុងភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់យោងទៅតាមពាក្យបណ្ដឹងរបស់បងប្រុសជនរងគ្រោះឈ្មោះXIAO WEN YANG ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន មុខរបរលក់ដូរ មានទីលំនៅភូមិអ៊ូឆាង សង្កាត់អឺប៉ី ក្រុងអឺប៉ី ខេត្តហ៊ូប៉ី និងរំដោះបានជនរងគ្រោះចំនួន០១នាក់។
មន្រ្តីកងរាជអាវុធអាវុធហត្ថបានឲ្យដឹងថាជនសង្ស័យដែលបានឃាត់ខ្លួនរួមមានជនជាតិចិនចំនួន៨នាក់ ក្នុងនោះមានជនជាតិមីយ៉ាន់ម៉ា១នាក់ និង ខ្មែរ១នាក់៖
១-ឈ្មោះឡូវ ពិន ភេទប្រុស អាយុ៥០ឆ្នាំជនជាតិចិន, ២-ឈ្មោះឈិន ស៊ី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន,
៣-ឈ្មោះស៊ុង ជាំង ភេទប្រុសអាយុ៤៨ឆ្នាំ ជនជាតិចិន,
៤-ឈ្មោះសោ ឆោ ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិចិន,
៥-ឈ្មោះវ៉ាង វិនហ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន,
៦-ឈ្មោះជាយូ ជឺ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន, ៧-ឈ្មោះចូវ ហន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន, ៨-ឈ្មោះហង ឡុងម៉ីង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន, ៩-ឈ្មោះហម ទិបឈី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា និង
១០-ឈ្មោះង៉ែត ផល្លា ភេទស្រីអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ។
បច្ចុប្បន្នជនសង្ស័យទាំង១០នាក់កំពុងត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្សនៃទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សាកសួរបន្ថែម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់៕ជ្រោយពេជ្រ