កំពង់ស្ពឺ៖មុខសញ្ញាចោរស្រីលួចដ៏ សកម្មម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍ត្រែងត្រយឹងធ្វើការឃាត់ខ្លួ នក្រោយពេលជនសង្ស័យធ្វើសកម្មភា ពលួចកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចអះអា ងថាគឺជាមុខសញ្ញាដែលធ្វើសកម្មភា ពយ៉ាងសកម្មនៅក្នុងទឹកដីឃុំអូរបា ក់រទេះស្រុកកំពង់សិលាខេត្តព្រះ សីហនុ។ក្រោយពេលឃាត់ខ្លួនសមត្ថកិ ច្ចនគរបាលស្រុកកំពង់សិលាបានទំនា ក់ទំនងស្នើសុំយកជនសង្ស័យទៅកសា ងសំណុំរឿងដើម្បីចាត់ការបន្តតា មនីតិវិធី។
ជនសង្ស័យមានឈ្មោះជា ស្រីម៉ី អាយុ 20ឆ្នាំរស់នៅភូមិក្រាំងស្វាយឃុំ រលាំងគ្រើលស្រុកសំរោងទងខេត្តកំ ពង់ស្ពឺ។
សមត្ថកិច្ចឃាត់ខ្លួននៅចំណុចផ្សា រត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺពីបទលួចម៉ូតូកាលពីរសៀ លថ្ងៃទី 15 ខែឧសភាឆ្នាំ 2020។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យបានសា រភាពថារូបគេធ្វើដំណើរចេញពីផ្ទះ ក្នុងគោលបំណងទៅរកលួចម៉ូតូនៅចំណុ ចផ្សារត្រែងត្រយឹងតែពេលធ្វើសកម្មភាពក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួ នបានតែម្ដង។
ជនសង្ស័យបានសារភា ពបន្តថាកន្លងមករូបខ្លួនធ្លាប់បា នធ្វើសកម្មភាពលួចម៉ូតូនិងសម្ភា រៈជាច្រើនលើកច្រើនសារនៅភូមិស្ទឹ ងច្រាលឃុំអូរបាក់រទេះស្រុកកំពង់ សិលាខេត្តព្រះសីហនុដែលកន្លងមកមិ នដែលមានអ្នកណាចាប់បាននោះទេ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាដោ យមានការស្នើសុំពីសមត្ថកិច្ចនគរបាលឃុំអូរបាក់រទេះដែលកន្លងមកជនសង្ស័យរូបនេះធ្វើសកម្មភា ពលួចសម្ភារៈនិងម៉ូតូជាច្រើនលើ កច្រើនសារសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺបន្ទាប់ពីកសាងសំណុំរឿ ងរួចបានប្រគល់ជនសង្ស័យទៅនាយប៉ុស្តិ៍អូរបាក់ រទេះដើម្បីកសាងសំណុំរឿងតាមនីតិ វិធីបន្ត។
មហាជននៅឃុំត្រែងត្រយឹងបានលាន់មា ត់ថាកន្លងមកធ្លាប់តែឃើញជនសង្ស័ យចោរលួចជាប្រុសតែលើកនេះបែរជាមា នចោរជាស្រីទៅវិញពិតជាប្លែកខុ សពីរាល់ដង៕ដោយ៖សេនាស័ក្តិ