ព័ត៌មានទាន់ហេតុការណ៍៖

លីកកំពូលអូស្ត្រាលីគ្រោងចាប់ផ្តើមឡើងវិញក្នុងខែមិថុនាខាងមុខ

ចែករំលែក៖

លីកកំពូលប្រទេសអូស្ត្រាលី (AFL) បានប្រកាសកាលពីថ្ងៃអាទិត្យថា AFL នឹងវិលមកប្រកួតសាជាថ្មីឡើងវិញនៅថ្ងៃទី១១ ខែមិថុនាខាងមុខ បន្ទាប់ពីផ្អាករយៈជាង២ខែមក ដោយសារវិបត្តិជំងឺកូវីដ១៩។

ការផ្អាកប្រកួតតាំងខែក្នុងខែមីនា ដោយសារកូវីដ១៩នេះ លីកកំពូលអូស្ត្រាលីអាចត្រឡប់មកប្រកួតវិញ ក្នុងនោះការហ្វឹកហាត់ អាចចាប់ផ្តើមពីថ្ងៃទី២៥ ខែឧសភា។ ចំណែកឯកាលវិភាគ ប្រកួតនឹងត្រូវប្រកាសជាផ្លូវការ ក្នុងពេលឆាប់ៗនេះ ហើយនឹងប្រើប្រាស់ពេលវេលា ត្រឹមតែ៤ឬ៦ សប្តាហ៍ប៉ុណ្ណោះ ដើម្បីបញ្ចប់រដូវកាល២០១៩-២០២០។

ការប្រកួតឡើងវិញនេះទាំងកីឡាករ និងបុគ្គលិកទាំងអស់ត្រូវធ្វើតេស្ត និងធ្វើការបង្រៀនណែនាំ ពីវិធីការពារខ្លួន មុនការប្រកួត ក្នុងពេលប្រកួត ក្រោយការប្រកួត ជាពិសេសអ្នកទាំងអស់នោះនឹងត្រូវធ្វើតេស្តរកកូវីដ១៩ ចំនួន២ដងក្នុងមួយសប្តាហ៍ក្នុងពេលរដូវកាលចាប់ផ្តើមឡើងវិញនេះ ៕ដោយ៖ភារៈ


ចែករំលែក៖