ប្រទេសថៃ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍សង្គម និង សេដ្ឋកិច្ច ថៃ (NESDC) ដែលជា ទីភ្នាក់ងារ រៀបចំផែនការ រដ្ឋ បានបញ្ជាក់នៅថ្ងៃទី ១៨ ខែឧសភាថា ផលិតផល ក្នុងស្រុក សរុប (GDP) សម្រាប់ ត្រីមាស ទី ១ ដើមឆ្នាំ ២០២០ នេះ បាន ដាំ ក្បាល ចុះ ១,៨ ភាគរយ បើ ធៀប នឹង ឆ្នាំមុន ។ នេះ គឺជាធ្លាក់ចុះ លើកដំបូងចាប់តាំងពី ដើមឆ្នាំ២០១៤ មក ពោលគឺ នៅពេល ប្រទេស ថៃ បាន ជួបប្រទះគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ។
ប្រភពខាងលើលើកឡើងថា៖ សេដ្ឋកិច្ច ថៃ នៅត្រីមាស ទី១ ឆ្នាំ ២០២០ បានដាំ ក្បាល ចុះខ្លាំងបំផុត ក្នុងពេល៨ឆ្នាំ ចុងក្រោយ ខណៈ ជំងឺ រាតត្បាត សកល COVID-19 ប៉ះពាល់ ធ្ងន់ធ្ងរ លើវិស័យទេសចរណ៍ និង ពាណិជ្ជកម្ម ក្នុងស្រុក ។ តួលេខ នេះ រុញច្រាន ឲ្យប្រទេស មានសេដ្ឋកិច្ច ធំលំដាប់ ទី២ ក្នុងតំបន់ អាស៊ីអាគ្នេយ៍ ធ្លាក់ចូល ក្នុងវិបត្តិ សេដ្ឋកិច្ចលឿន ជាងការរំពឹងទុក ។
ទន្ទឹមនេះទីភ្នាក់ងារ រៀបចំ ផែនការ រដ្ឋ ថៃ ដដែល នេះ បាន ទម្លាក់ ការ ព្យាករណ៍ GDP សម្រាប់ ឆ្នាំ ២០២០ ពី កំណើន ចន្លោះ ពី ១,៥ ភាគរយ ទៅ ២,៥ ភាគរយ ដែល បាន ព្យាករណ៍ កាលពី ខែកុម្ភៈ ទៅកាន់ កំណើនសេដ្ឋកិច្ច ពី ៥-៦ ភាគរយ ក្រោម សូន្យ (-៥% ទៅ -៦%) ។ ហើយ នេះ នឹង ក្លាយជា ដាំ ក្បាល ចុះ ផ្នែក សេដ្ឋកិច្ច អាក្រក់ បំផុត ចាប់តាំងពី ឆ្នាំ ១៩៩៨ មក ពោលគឺ នៅពេល វិបត្តិ ហិរញ្ញវត្ថុ អាស៊ី បំផ្លាញ សេដ្ឋកិច្ច ថៃ ។ កាលនោះ ថៃ មាន កំណើនសេដ្ឋកិច្ច ២ ភាគរយ ក្រោម សូន្យ (-២%) ៕
ដោយ៖ សហការី