ភ្នំពេញ៖ Parkson Mall ជាផ្សារទំនើបដែលមាន ប្រេននេមមកពី ប្រទេសម៉ាឡេស៊ី ហៅកាត់ថា (PRA ) Parkson Retail Asia Ltd បានកក់តម្លៃទីតាំងជួលទៅឲ្យក្រុមហ៊ុន Hassan Cambodia Development Co.,Ltd ហៅកាត់ថា (HCDC) ក្នុងរង្វង់ទឹកប្រាក់ $4.49 million ហើយសន្យានិងបញ្ចប់គម្រោងរបស់ខ្លួននៅខែធ្នូ ឆ្នាំ2016 ប៉ុន្តែភាគីដែលជួលមិនអាចបញ្ចប់គម្រោងរបស់ខ្លួនបាន និងមិនបានឲ្យថ្លៃជួលរហូលដល់ ចុងឆ្នាំ 2018 HCDC បានសម្រេចប្ដឹង Parkson Cambodia Co.,Ltd ហៅកាត់ថា (PCCO) ក្នុងរង្វង់ទឹកប្រាក់ $12.44 million ហើយការតវ៉ាក្ដីខាង PCCO បានអូសបន្លាយដល់ឆ្នាំ 2019 ភាគី HCDC បានសម្រេចប្ដឹងបន្តជុំវិញបណ្ដឹង $144.5 million លើតម្លៃខូចខាតលើការជួលទីតាំង ប្រាក់កក់លើសម្ភារៈបរិក្ខា លើការកក់មុខទំនិញស្តុក ។ ទំនាស់នេះធ្វើឲ្យ PRA ខាតបង់តម្លៃមូលធនអស់ $125.8 million ហើយត្រូវបញ្ចាប់កិច្ចសន្យាទាំងអស់ក្នុងខែមិថុនា ឆ្នាំ 2020 នេះ គម្រោង Parkson Mall Phnom Penh ត្រូវប្ដូរឈ្មោះមក Phnom Penh Mega Mall និងបើកដំណើរការឆ្នាំ 2020 នេះជាមួយក្រុមហ៊ុនសហការណ៍ថ្មីគឺ Cambodia Real Estate ហៅកាត់ថា (CBRE)។
សូមបញ្ជាក់ថា៖ អ្នកជួលទីតាំង គឺ Prakson Cambodia Co Ltd ពាក្យកាត់ PCCO ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Parkson Retail Asia Ltd ហៅកាត់ PRA មានមូលដ្ឋាននៅប្រទេស Malaysia។
PCCO បានជួលទីតាងនេះពីក្រុមហ៊ុន Hassan Cambodia Development Co ltd ហៅកាត់ថា HCDC បូករួមទាំងកម្ចីផ្សេងៗផង ។ និយាយឲ្យខ្លី ឲ្យតែប្រាក់កក់ ចង់ធ្វើនំអត់ម្សៅ HCDC ក៏ប្ដឹងឡើងដល់ $144.5 million ធ្វើឲ្យខូចឈ្មោះដល់ PRA ធ្វើឲ្យផ្សារភាគហ៊ុនធ្លាក់ចុះ ខាតបង់តម្លៃមូលធន $125.8 million ។
ដកស្រង់ចេញពី សារព័ត៌មាន Malaysia និង Phnom Penh Post ។
Parkson Mall ត្រូវប្ដូរឈ្មោះមក Phnom Penh Mega Mall
Floors : 9 + 2 floors Underground car parking ៕
ប្រភព៖ Old Admin PPSkyscraper