ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០២០ នេះកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកបានកសាងសំណុំរឿងជនសង្ស័យ២នាក់បញ្ជូនទៅតុលាការ ករណីរក្សាទុកគ្រឿងញៀនបន្ទាប់ពីបង្រ្កាបបានកាលពីវេលាម៉ោង១១ និង៣០ នាទីព្រឹកថ្ងៃទី២២ ខែឧសភានៅភូមិ អូរដា ឃុំបួរ ស្រុក ភ្នំព្រឹក ខេត្ត បាត់ដំបង ។
លោកវរសេនីយ៍ទោ សារ៉េត វិសេដ្ឋ អធិការនគរបាលស្រុក ភ្នំព្រឹកបានឲ្យដឹងថា ក្នុងការ បង្ក្រាបករណីគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចរបស់លោកបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ គឺ ៖
១-ឈ្មោះ ហេង សុគា ភេទប្រុស អាយុ៣៨ឆ្នាំ មាន ទីលំនៅភូមិ អូរដា ឃុំបួរ ស្រុក ភ្នំព្រឹក ខេត្ត បាត់ដំបង ។
២-ឈ្មោះ ធឹម ចន្ធី ភេទប្រុស អាយុ ៣៦ឆ្នាំ ស្នា ក់ នៅផ្ទះជួលស្ថិតក្នុងភូមិ បួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង ។
ជាមួយគ្នានេះដែរសមត្ថកិច្ចបានរឹបអូសវត្ថុតាងមួយចំនួនរួមមាន ៖
១-ម្សៅក្រាមពណ៌សថ្លាចំនួន ៤ថង់តូច និងចំនួន ០៣កញ្ចប់ ទៀត មាន១កញ្ចប់ធំ និង២កញ្ចប់តូច សង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹក កកICE ២-ម្សៅក្រាមពណ៌សថ្លាដែលចាក់ ចូលក្នុងទឹកក្នុងផ្តិល មួយចំនួន សង្ស័យជាសារធាតុញៀន ។
៣-ទឹកដែលចាក់ម្សៅក្រាមពណ៌ស ចូលក្នុងនោះសង្ស័យជាសារធាតុញៀនចំនួនកន្លះធុង ផងដែរ៕ដោយ÷ប្រាថ្នា