ខេត្តពោធិ៍សាត់ ៖ ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងរងការរលំ ដោយសារភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ យ៉ាងខ្លាំងកាលពីវេលាម៉ោង ៥ និង២០នាទីល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ក្នុងឃុំបឹងខ្នារ ស្រុកបាកាន ។
អាជ្ញាធរស្រុកបាកានបានឲ្យដឹងថា ប្រជាពលរដ្ឋចំនួន៣គ្រួសារ ដែលជួបគ្រោះថ្នាក់ធម្មជាតិនេះមានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះខុន ឃីម ភេទប្រុស អាយុ ២៧ឆ្នាំ មានសមាជិក៣នាក់ រស់នៅភូមិដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន (ខ្យល់កន្ត្រាក់រលំ)ផ្ទះឈើប្រក់សង្ក័សីទំហំ៥មx៦ម និងខូចខាតទ្រព្យសម្បត្តិមួយចំនួន ។
២- ឈ្មោះ រួន ធារ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ មានសមាជិក៣នាក់ រស់នៅភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន (ដើមឈើរលំសង្កត់)ជាផ្ទះទៀមប្រក់សង្ក័សីទំហំ៤មx៦ម បាក់មួយចំហៀង និងខូចខាតទ្រព្យសម្បត្តិមួយចំនួន និង៣-ឈ្មោះ សុក សុវណ្ណ ភេទស្រី អាយុ ២៨ឆ្នាំ មានសមាជិក៦នាក់ រស់នៅភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន (ខ្យល់កន្ត្រាក់រលំ)ជាផ្ទះទៀមជញ្ជាំងនិងដំបូលសង្ក័សីទំហំ៤មx៥ម និងនិងខូចខាតទ្រព្យសម្បត្តិមួយចំនួន។
ប្រភពដដែលបានឲ្យដឹងថា ក្រោយមានគ្រោះធម្មជាតិបែបនេះ អាជ្ញាធរមូលដ្ឋានបានធ្វើរបាយការណ៍ជូនទៅសាខាកាកបាទក្រហមខេត្តដើម្បីជួយឧបត្ថម្ភដល់គ្រួសារជនរងគ្រោះទាំង៣គ្រួសារផងដែរ៕ ដោយ÷ប្រាថ្នា