ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា នៅវេលាម៉ោង ១៣.៣០នាទីរសៀល ថៃ្ងសៅរ៍ ២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង,ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ មានករណីអគ្គីភ័យឆេះរថយន្ដមួយគ្រឿង ត្រង់ចំណុចផ្ទះលេខ៣៤អឺ បុរីស្រេង គង់ ផ្លូវលេខ២អា កែងផ្លូវលេខ៣ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ម្ចាស់រថយន្ដឈ្មោះ អ៊ួន រាជ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងអគ្គិសនី ស្នាក់នៅផ្ទះលេខ៣៤អឺ បុរីស្រេង គង់ ផ្លូវលេខ២អា កែងផ្លូវលេខ៣ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មូលហេតុៈ ទុស្សេខ្សែភ្លើងបណ្ដាលឲ្យឆេះរថយន្ត០១គ្រឿងម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ 3E-9020 ចំណុះ ៣,៥តោន និងសម្ភារៈអគ្គីសនីក្នុងរថយន្ដ គិតជាប្រាក់ប្រមាណជិត ៤ម៉ឺនដុល្លារតែមិនបណ្ដាលឲ្យរងរបួសដល់មនុស្សឡើយ។
ក្នុងករណីអគ្គិភ័យនេះដែរប្រើប្រាស់រថយន្តសរុប ០៣គ្រឿង រថយន្ដពន្លត់អគ្គីភ័យចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ០២គ្រឿង និងរថយន្ដពន្លត់អគ្គីភ័យចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ០១គ្រឿង ស្មើ ១២ម៉ែត្រគូបទើបរលត់នៅម៉ោង ១៤ .១៧នាទី នាថ្ងៃខែឆ្នាំដដែល៕
ដោយ៖ ភារ៉ា ដង្កោ