ព័ត៌មានទាន់ហេតុការណ៍៖

ពលករនៅតែចាញ់បោកមេខ្យល់ឆ្លងដែនខុសច្បាប់ត្រូវសមត្ថកិច្ចទប់ស្កាត់ទាន់ពេល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរប្រុសស្រីនៅតែចាញ់បោកមេខ្យល់លួងលោមឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ តែត្រូវកម្លាំងវរការពារព្រំដែនគោក៨០៧​និង​កម្លាំងយោធាសឹក​រងស្រុកថ្មពួក​ធ្វើការទប់ស្កាត់កាលពីវេលាម៉ោង៥និង៥០នាទី​ល្ងាចថ្ងៃទី២៣​ ខែឧសភា​ ២០២០​។

 សមត្ថកិច្ចការពារព្រំដែនប្រាប់ថា  ពលរដ្ឋចាញ់បោកមេខ្យល់លួចឆ្លងដែននោះមានចំនួនចំនួន៥១នាក់​ ស្រី២៦​នាក់​មកពីខេត្តចំនួន៦ក្នុងនោះ​មានខេត្តបន្ទាយមានជ័យ២៩នាក់ ស្រី១៤នាក់, ខេត្តកំពង់ធំចំនួន៩នាក់ ស្រី៥នាក់, ខេត្តសៀមរាប៦នាក់ ស្រី៣នាក់, ខេត្តបាត់ដំបង៣នាក់ ស្រី១នាក់, ខេត្តពោធិ៍សាត់ចំនួន២នាក់ ស្រី១នាក់,ខេត្តឧត្តរមានជ័យ២នាក់ ស្រី១នាក់។

 លោកមេបញ្ជាការការពារវរព្រំដែនគោក៨០៧ឡុង សំណាងបានមានប្រសាសន៍តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៤ខែឧសភា ឆ្នាំដដែលនេះថាៈចំពោះបងប្អូនពលរដ្ឋទាំងអស់នោះលោកបានធ្វើការណែនាំអប់រំមិនឲ្យពួកគាត់ឆ្លងដែនខុសច្បាប់នោះទេព្រោះជំងឺផ្ដាយសាយថ្មី(covid-19)នៅមិនទាន់ស្ងប់ស្ងាត់នោះទេ គឺនៅតែបន្តការរាតត្បាតទៀត។ដូច្នេះសូមបងប្អូនកុំទាន់ ធ្វើអ្វីមួយតាមការញុះញង់របស់មេខ្យល់ ឬមួយការអូសទាញពីខាងភាគីថៃនោះឡើយ។

លោកបញ្ជាក់ថា លោកបានទំនាក់ទំងជាមួយសមត្ថកិច្ចថៃតាមបន្ទាត់ព្រំដែនថៃ ដោយយើងមិនចង់ឲ្យបងប្អូនធ្វើចំណាកស្រុកនោះទេ ខ្លាចមានបញ្ហាជំងឺឆ្លងដល់បងប្អូន។ ក្រោយពីធ្វើការអប់រំរួចសូមឲ្យពួកគាត់ត្រលប់ទៅស្រុកកំណើតវិញ ហើយរង់ចាំមានកិច្ចព្រមព្រៀងរវាងអាជ្ញាធរទាំងសងខាងយើងនិងវាយប៉ាស្ព័រចូលទៅព្រោះពួកគាត់មានលិខិតឆ្លងដែនត្រឹមត្រូវ ប៉ុន្តែខាងភាគីថៃមិនឲ្យចូលពួកគាត់ក៏សម្រេចឆ្លងដែនខុសច្បាប់តាមរយៈការឃោសនារបស់មេខ្យល់។ បន្ទាប់ពីការអប់រំរួចលោកបានប្រគល់ជូនរដ្ឋបាលស្រុកចាត់ការតាមនិីតិវិធី។ដោយ៖វណ្ណា


ចែករំលែក៖