ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ទទួលសៀវភៅមានចំណងជើងថា៖ ” The Journey of Down to Earth Diplomat ” ចំនួន ៨០ ច្បាប់

ចែករំលែក៖

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ទទួលសៀវភៅជាភាសាអង់គ្លេសមានចំណងជើងថា ” The Journey of Down to Earth Diplomat ” ចំនួន ៨០ ច្បាប់ ពីលោក ហោ ណាំបូរ៉ា ជាអ្នកការទូតកម្ពុជាដ៏មានបទពិសោធន៍ម្នាក់ ដែលបានសរសេរសៀវភៅរៀបរាប់ពីបទពិសោធន៏ការងារ ការទូតជាង២៥ ឆ្នាំកន្លងមកនេះ។ សៀវភៅនេះអាច រកមើលបាននៅបណ្ណាគារជាតិ និងមានលក់នៅ Monuments Books»។
ពិធីទទួលសៀវភៅ ” The Journey of Down to Earth Diplomat ” ចំនួន ៨០ ច្បាប់ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នាទីស្តីការក្រសួងព័ត៌មាន។ ក្នុងនោះមានការចូលរួមពីអស់លោក ជាអគ្គនាយកដ្ឋានទាំង៥ និងប្រតិភូក្រុមការងារជាច្រើនផងដែរ៕ដោយ៖សិលា


ចែករំលែក៖