ភ្នំពេញ៖ ប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា ទទួលរងការរិះគន់ខ្លាំងយ៉ាងចាស់ដៃពីសំណាក់តារាចម្រៀង ម៉េង កែវពេជ្ជតា ជុំវិញជិវិតផ្ទាល់ខ្លួន និងកិច្ចការងារសមាគមន៍។ ចន ច័ន្ទលក្ខិណា បានជ្រើសរើសផ្លូវមិនតបតនឹង អ្នកនាងម៉េង កែវពេជ្ជតា បើទោះបីជាពាក្យប្រមាថខ្លាំងៗមកលើនាងក៏ដោយ ។
ប៉ុន្មានថ្ងៃកន្លងទៅនេះ តារាចម្រៀងជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា បានឡាយវីដេអូហែកហួរប្រធានសមាគមន៍សិល្បៈខ្មែរ អ្នកនាងចន ច័ន្ទលក្ខិណាឱ្យមហាជនជួយគិតពិចារណា ចំពោះសេចក្ដីអន់ចិត្តអ្នកនាងចំពោះប្រធានសមាគមន៍រូបនេះ។ កន្លងមកអ្នកទាំងពីរត្រូវបានគេដឹងថា កំពុងតែមានជម្លោះកើនកម្ដៅខ្លាំង រហូតដល់អ្នកនាង ម៉េង កែវពេជ្ជតា បានចេញវីដេអូនិយាយចរិតប្រធានសមាគមន៍សិល្បៈរូបនេះដដែល។ អ្នកនាង ម៉េង កែវពេជ្ជតា បានលើកឡើងថា អ្នកនាងចន ច័ន្ទលក្ខិណា នៅចងគំនុំរឿងអន់ចិត្តកាលពី១០ឆ្នាំមុន និងការបំពេញតួនាទីមិនបានល្អចំពោះការដឹកនាំសមាគមសិល្បៈ គឺដឹកនាំជំរុញឲ្យមហាជនមើលស្រាលមកកាន់អ្នកសិល្បៈទៅវិញព្រោះតែមិនមានស្នាដៃជាដុំកំភួននិងបានសុំតែជំនួយពេលសិល្បករជួបការលំបាកនោះ។ រងការរិះគន់ប្រមាថនូវពាក្យមិនពិរោះត្រច្រៀកជាច្រើនក្តីក៏ប្រធានសមាគមរូបនេះបានជ្រើសរើសផ្លូវមិនតបតលើបណ្តាញសង្គមហ្វេសប៊ុកទៅវិញនោះទេ ។ អ្នកនាងម៉េង កែវពេជ្ជតាបញ្ជាក់ទៅកាន់ការមិនតបតនេះថា ដោយសារអ្នកនាងនិយាយចំពេក ទើបចន ច័ន្ទលក្ខិណាមិនមានចំណុចដែលប្រតិកម្មតប គ្មានអ្វីត្រូវបកស្រាយ និងគ្មានអ្នកគាំទ្រ។ ការមិនតបតនេះក៏ស្របពេលដែលអ្នកនាងម៉េង កែវពេជ្ជតា បានទាញភ្ជាប់រឿងទៅកាន់លោកជំទាវម្នាក់ដែលនៅភាគីខាងអ្នកនាងចន ច័ន្ទលក្ខិណា រហូតអ្នកនាងចន ច័ន្ទចេញមុខស្នើឲ្យបញ្ចប់ការទាញភ្ជាប់ជម្លោះនេះទៅកាន់បុគ្គលដទៃពិសេសលោក ជំទាវ ហ៊ុន ស៊ីណាត។ អ្នកនាងថាកន្លងមកអ្នកនាងមានការងារសង្គមពិសេសជួយសិល្បករសិល្បការនីដែលជួបទុក្ខលំបាកតាមរយៈអ្នកនាងដូច្នេះសូមកុំចោទប្រកាន់មកលើលោកជំទាវជាមួយនាងខ្ញុំទៀតនិងសូមកុំយកលោកជំទាវមកនិយាយពាក់ព័ន្ធរឿងរវាងបងនិងអ្នកនាងទៀតអី ។
អ្នកនាងស្នើឲ្យអ្នកនាងម៉េង កែវពេជ្ជតា និយាយមកលើអ្នកនាងតែម្នាក់បានហើយ ហើយអ្នកនាងក៏បានសន្យានិងខ្លួនឯងជិតមួយឆ្នាំហើយថាមិនតបតជាមួយ អ្នកនាងម៉េង កែវពេជ្ជតា ទេ សង្ឃឹមថា អ្នកនាងម៉េង កែវពេជ្ជតា យល់អំពីរឿងនេះ។ អ្នកនាងលើកឡើងដែរថាតើចាំបាច់អ្វីដែលអ្នកនាងត្រូវទៅអែបអបឬពឹងពាក់អ្នកម្តាយ(លោកជំទាវហ៊ុន ស៊ីណាត)អោយជួយដោះស្រាយបញ្ហារបស់អ្នកនាងទេព្រោះអ្នកនាងគ្មានបំណងតបតអ្វីទាំងអស់ហើយរឿងប្តឹងក៏អ្នកនាងមិនមានចិត្តចង់ប្តឹងផ្តល់អ្នកណាឡើយចុះហេតុអ្វីក៏ចោទគាត់(លោកជំទាវហ៊ុន យ៉ាងដូច្នេះ ? អ្នកនាងឈឺចាប់ណាស់ដែលធ្វើចំពោះគាត់បែបនេះ គាត់ជាមនុស្សល្អណាស់។ អ្នកនាងបកស្រាយដែរថាមិនមែនទើបតែទៅផ្ទះអ្នកម្តាយជាលើកទីមួយទេអ្នកនាងចេញចូលផ្ទះគាត់ជាញឹកញាប់ ឬ ក៏សឹងរាល់ខែ ដូច្នេះសូមកុំគិតអគតិលើរូបភាពនៃការញាំបាយជុំគ្នាមួយថ្ងៃនោះ និង គិតខុសលើគាត់នោះ៕ ដោយ វឌ្ឍនា