ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យសហការគ្នាចុះវាយរបងបើកពង្រីកផ្លូវក្នុងភូមិព្រៃព្រីងត្បូង២

ចែករំលែក៖

ភ្នំពេញ ៖ ផ្លូវលំមួយខ្សែជាតំណភ្ជាប់ពីផ្លូវជាតិលេខ៣ ចេញទៅផ្លូវជាតិលេខ៤ ក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ កន្លងមកបងប្អូនប្រជាពលរដ្ឋជួបការលំបាកព្រោះវាមានសភាពតូចចង្អៀត ទឹកជន់លិច គ្មានប្រព័ន្ធលូ ពិបាកក្នុងការធ្វើដំណើរ ឆ្លងកាត់ ទើបនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយប្រជាពលរដ្ឋ ព្រះសង្ឃ ក្រុមហ៊ុនពាក់ព័ន្ធនៅតាមផ្លូវខាងលើ យកគ្រឿងចក្រចុះវាយរបង សំយាបផ្ទះ ក្រោយពីបានផ្សព្វផ្សាយជូនដំណឹងរួច ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា កន្លងមកផ្លូវលំខាងលើជួបការលំបាកក្នុងការធ្វើដំណើរ ព្រោះវាតូចចង្អៀត ផ្លូវចាស់បានត្រឹម៣ម៉ែត្រ ម្យ៉ាងទឹកជន់លិចផង ដែលជាផ្លូវតំណភ្ជាប់ពីផ្លូវជាតិលេខ៣ ទៅផ្លូវជាតិលេខ៤ មកដល់ពេលនេះ ពួកគាត់អបអរសាទរណាស់បន្ទាប់ពីអាជ្ញាធរវាយ កកាយបើកផ្លូវខាងលើ ដើម្បីស្ថាបនាជាផ្លូវបេតុង មានប្រព័ន្ធលូ ។

តាមអាជ្ញាធរបានឲ្យដឹងថា ដើម្បីដំណើរការស្ថាបនាផ្លូវខាងលើឱ្យបានប្រសើរ សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមសហការ បើកពង្រីកផ្លូវ ពី៣ម៉ែត្រទៅ៨ម៉ែត្រ ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ ជាផលប្រយោជន៍រួមទាំងអស់គ្នា៕ ដោយ៖​សុខាសែនជ័យ​


ចែករំលែក៖