ព័ត៌មានទាន់ហេតុការណ៍៖

ឆាយ នីតា និង សន ពិសិដ្ឋ ធ្វើឲ្យអ្នកគាំទ្រពេញចិត្តខ្លាំងក្នុងរឿងខ្លី”មនុស្សក្របី”

ចែករំលែក៖

ភ្នំពេញ៖ ម្ចាស់ជ័យលាភីចំណាត់លេខ៣ ក្នុងកម្មវិធី Miss Cambodia  កញ្ញា ឆាយ នីតា និងតារាប្រុសសាច់ដុំ លោក សន ពិសិដ្ឋ បាននិងកំពុងធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង ក្រោយពីពួកគេបានបង្ហាញវត្តមានក្នុងការសម្តែងភាពយន្តខ្លីរឿង”មនុស្សក្របី”។

​តារាសម្តែង កញ្ញា ឆាយ នីតា ធ្លាប់ទទួលបានការចាប់អារម្មណ៍ខ្លាំងក្រោយ​ពីនាង​ទទួល​បានតំណែងជាតួឯកក្នុងភាពយន្តខ្នាតធំរឿង”កុំងាកក្រោយ” ខណៈលោក សន ពិសិដ្ឋ​ក៏ជាតារាប្រុសដែលកំពុងមានប្រជាប្រិយភាព និងធ្លាប់លេចធ្លោរក្នុងភាពយន្តខ្នាតធំដ៏ល្បី​ល្បាញរឿង “នាឡិការដាស់វិញ្ញាណ”។ ថ្មីៗនេះពួកគេបានជួបគ្នាលើកដំបូងក្នុងភាពយន្ត​ភាពយន្ត​ខ្នាតខ្លីបែបបុរាណរឿង”មនុស្សក្របី”។ “មនុស្សក្របី” ដែលផលិតដោយផលិតកម្ម យ៉ូប (Job Production) រៀបរាប់អំពីអំពើផិតក្បត់​របស់តួអង្គស្រី លួចលាក់ស្នេហាថ្មី​ជាមួយបុរសជាច្រើននៅក្នុងភូមិ បង្កើតបានជាសាច់រឿង​មួយ​គួរឲ្យទាក់ចិត្ត ស្របនឹងកា​រសម្តែង​ដ៏​មានសមត្ថភាព និងបច្ចេកទេសនៃការកាត់ផលិត​បានយ៉ាងល្អផងនេះបានធ្វើឲ្យអ្នក​ទស្សនា​ជាច្រើនបានលាន់មាត់សរសើរ។

​អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម យ៉ូប លោក សុខលីម រក្សា បានលើកឡើងថា នេះជាស្នាដៃមួយក្នុងចំណោមស្នាដៃផលិតជាច្រើនដែលមានទាំងបទចម្រៀង ភាពយន្តខ្លីបែបកំប្លែង បែបអប់រំ និងមនោសញ្ចេតនា។ លោកថា លោកពេញចិត្តនឹងវត្តមានតារាសម្តែងទាំងពីររូប ខាងលើ និងសិល្បករវ័យក្មេងជាច្រើនដែលបានចូលរួមសម្តែងក្នុងភាពយន្តមួយនេះ។ លោកថាដើម្បីបម្រើការកម្សាន្តរបស់ទស្សនិកជនផលិតកម្ម យ៉ូប និងផលិតកម្ម មរតកមេឌៀ នឹងបន្តពង្រឹងការផលិតទាំងស្នាដៃភាពយន្តខ្លី ភាពយន្តអប់រ និងបទចម្រៀងថ្មីៗល្អជាច្រើនទៀតផងដែរ ដែលលោករំពឹងថាស្នាដៃទាំងនេះនឹងចូលរួមចំណែក្នុងការលើកស្ទួយវិស័យសិល្បៈ និងភាពយន្តនៅកម្ពុជា៕ ដោយ ៖វឌ្ឍនា


ចែករំលែក៖