ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីនគរបាល​ប៉ុស្តិ៍​ផ្សារកណ្តាល​ទី២​ ខ្យល់គរដួលស្លាប់នៅតាមផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ជាមន្រ្តីនគរបាល​ប៉ុស្តិ៍​ផ្សារកណ្តាល​ទី២​ បានខ្យល់គរដួលស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង​ ៩និង៤០នាទីព្រឹក​ ថ្ងៃទី២៩​ ខែ​ឧសភា​  ឆ្នាំ២០២០​ ស្ថិតនៅតាមបណ្តោយផ្លូវលេខ​១៣៦​ កែងនិឹងផ្លូវលេខ១៣​ សង្កាត់​ផ្សារកណ្តាលទី១​ ខណ្ឌដូនពេញ​ ។

សមត្ថកិច្ច​បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ​ ប៉ែន​ សុខគា​ អាយុ៥០ឆ្នាំ ​​ជាមន្រ្តីនគរបាល​ប៉ុស្តិ៍​ផ្សារកណ្តាល​ទី២​ ​។ 

ប្រភពព័ត៌មាននៅកន្លែងកើងហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញបុរសជាមន្រ្តីនគរបាលរូបនេះបើកម៉ូតូ​ម៉ាកហុងដា PCX ស៊េរីឆ្នាំ២០១៣ពាក់ស្លាកលេខភ្នំពេញ​ 1BC-3167 មកឈប់នៅកន្លែងម៉ាត​ Smile ។ មួយសន្ទុះក្រោយមកស្រាប់តែ​ដួល ហេីយត្រូវបានបងប្អូន​ប្រជាពលរដ្ឋ​ជាច្រេីនខំជួយ​សង្គ្រោះ​ និងតេហៅរថយន្តសង្គ្រោះបន្ទាន់មកដឹក​ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហេីយ ។

បន្ទាប់ពីកេីតហេតុ​ ក្រុមគ្រួសារ​សាច់ញាតិបានមកដល់កន្លែងកើតហេតុទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕ជ្រោយពេជ្រ

 


ចែករំលែក៖