ព័ត៌មានទាន់ហេតុការណ៍៖

Sancho រកបាន៣គ្រាប់លើកដំបូងនៅ Dortmund ក្រោយផ្តួលPaderborn ៦-១

ចែករំលែក៖

អាល្លឺម៉ង់៖ កីឡាករសញ្ជាតិអង់គ្លេស Jadon Sancho បានស៊ុតបាល់បញ្ចូលទីចំនួនគ្រាប់គឺរកបាន Hat-Trick ដំបូងនៃអាជីពរបស់ខ្លួនតាំងពីពេលចាប់ផ្តើមចូលរួមក្នុងក្របខ័ណ្ឌ Bundesliga បានបន្តនៅពេលដែល Borussia Dortmund បានផ្តួល Paderborn ក្នុងលទ្ធផល៦ទល់១កាលពីយប់មិញ។ នេះបើតាម BBC Sport ចេញផ្សាយថ្ងៃចន្ទនេះ ។

៦គ្រាប់របស់ក្រុម Dortmund គឺ១គ្រាប់ដំបូងរកបានដោយកីឡាករ Hazard នៅនាទីទី៥៤, គ្រាប់ទី២នឹងទី៣រកបានដោយកីឡាករ Jadon Sancho នៅនាទីទី៥៧ នឹងនាទីទី៧៤។ ចំណែកគ្រាប់ទី៤រកបានដោយកីឡាករ Hakimi នៅនាទីទី៨៥ គ្រាប់ទី៥រកបានដោយកីឡាករ Schmelzer នៅនាទីទី៨៩។ ជិតដល់ចប់ការប្រកួតទៅហើយកីឡាករឆ្នើម Jadon Sancho បានបន្ថែមគ្រាប់ទី៦នៅនាទីទី៩០+១ ហើយក្រុមម្ចាស់ផ្ទះក៏បានរកគ្រាប់បាល់១គ្រាប់ដែរដោយបាល់ពិន័យ១១ម៉ែត្រ នៅនាទីទី ៧២ ទាត់បាល់ពិន័យដោយកីឡាករ Hünemeier ។ ចប់ការប្រកួតក្រុមភ្ញៀវ Dortmund យកឈ្នះក្រុមម្ចាស់ផ្ទះ Paderborn ដោយលទ្ធផល ៦ទល់១។

ជ័យជម្នះនេះធ្វើឲ្យក្លិប Dortmund បន្តឈរលេខរៀងទី២ ចាញ់ក្រុមលេខ១ Bayern Munich ៧ពិន្ទុ សម្រាប់ ការប្រកួតក្នុងសប្តាហ៍ទី២៩របស់លីគកំពូលអាល្លឺម៉ង់ ។

កីឡាករវ័យ២០ឆ្នាំ Jadon Sancho គឺជាកីឡាករអង់គ្លេសដំបូងគេដែលរកគ្រាប់បាល់ស៊ុតបញ្ចូលទីបាននៅក្រៅប្រទេសក្នុងលីគធំៗមួយរបស់អឺរ៉ុបក្នុងរយៈពេល៣១ឆ្នាំ ចាប់តាំពីឆ្នាំ១៩៨៩មក

បន្ទាប់ពីបានស៊ុតបាល់បញ្ចូលទីគោលដៅដំបូង Sancho បានដោះអាវរបស់គាត់ដើម្បីបង្ហាញអក្សរដែលសរសេរលើអាវយឺត ដោយសរសេរ Justice For George Floyd ជាភាសាខ្មែរថា “យុត្តិធម៌សម្រាប់ George Floydដែលឈ្មោះ George Floyd បានស្លាប់បន្ទាប់ពីត្រូវបានប៉ូលីសចាប់ខ្លួននៅខាងក្រៅហាងមួយក្នុងទីក្រុង Minneapolis រដ្ឋ Minnesota កាលពីថ្ងៃទី២៥ ឧសភា កន្លងទៅ ៕ដោយ៖ភារៈ


ចែករំលែក៖