ព័ត៌មានទាន់ហេតុការណ៍៖

ប្រើកាំបិតអារ.កប្លន់យកម៉ូតូបានសម្រេចគេចខ្លួនបាត់ ៣ថ្ងៃក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ជាមនុស្សញៀនល្បែងស៉ីសង ខណៈដែលខ្លួនចាញ់ល្បែងហ្គេមភ្នាល់តាមប្រព័ន្ធអ៉ីនធើណេតអស់លុយ ក៏បែកគំនិតហៅជនរងគ្រោះឲ្យឌុបដល់កន្លែងស្ងាត់ ហើយយកកាំបិតមកអារ.កជនរងគ្រោះរងរបួសធ្ងន់ រួចលើកម៉ូតូជិះគេចខ្លួនបាត់តែម្តង លុះនៅថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២០ វេលាម៉ោង ៨និង ០៥នាទីយប់ កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យនៅចំណុចមុខស្តុបមិត្តភាពកម្ពុជាវៀតណាម តាមបណ្ដោយផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញរាជធានីភ្នំពេញ យកមកសាកសួរ

មន្រ្តីជំនាញបានឲ្យដឹងថា ករណីខាងលើនេះ ជនសង្ស័យបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ដោយប្រើកូនកាំបិតអារ.កជនរងគ្រោះ រួចប្លន់យកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៦ លេខតួ លេខម៉ាស៊ីន ៩៥៨៧៨៤១ ពាក់ស្លាកលេខភ្នំពេញ១DK០៨៨៩ ) ប្រព្រឹត្តនៅចំណុចមុខដីឡូតិ៍ទំនេរ ផ្លូវបុរីអង្គរ ក្រុម១ភូមិបឹងរាំង សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញកាលពីថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ០១និង ៤០នាទីរំលងអធ្រាត្រ និងចាប់យកម៉ូតូរបស់ជនរងគ្រោះ បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធី

ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ នី សំណាង ភេទ ប្រុស អាយុ ១៦ ឆ្នាំជនជាតិ ខ្មែរ មុខរបរ បុគ្គលិកផ្នែកទីផ្សារ ស្នាក់នៅផ្ទះលេខ៨៤ ផ្លូវលេខ៥១៤ ភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ លេខតួ លេខម៉ាស៊ីន៩៥៨៧៨៤១ ពាក់ស្លាកលេខ ភ្នំពេញ DK០៨៨៩ ចំណែកជនរងគ្រោះឈ្មោះ សឿន គឹមស៊ែន  ភេទ ប្រុស អាយុ ៥៤ ឆ្នាំ ជនជាតិខ្មែររមុខរបរ សន្តិសុខធនាគារឯកទេសអានកូ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៣ ភូមិកប់កង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ

មន្រ្តីដដែលបន្តថា កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ០១ និង ៤០នាទីរំលងអធ្រាត្រ មានករណី អំពើលួចមានស្ថានទម្ងន់ទោស ដោយយកកាំបិតអារ. ជនរងគ្រោះប្លន់យកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ លេខតួ លេខម៉ាស៊ីន៩៥៨៧៨៤១ ពាក់ស្លាកលេខ ភ្នំពេញ១DK០៨៨៩ ប្រព្រឹត្តនៅចំណុចមុខដីឡូតិ៍ទំនេរ ផ្លូវបុរីអង្គរ ក្រុម១ ភូមិបឹងរាំង សង្កាត់ទួលសង្កែ២ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យឈ្មោះ នីសំណាង ភេទ ប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ នៅពេលជនសង្ស័យលេងហ្គេម  អ៉ីនធើណេតនៅម្តុំផ្សារកោសដូង សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោករាជធានីភ្នំពេញ ដោយចាញ់អស់ប្រាក់ ជនសង្ស័យក៏មានគំនិតចេញធ្វើសកម្មភាពប្លន់ម៉ូតូរបស់ប្រជាពលរដ្ឋ ដើម្បីយកប្រាក់មកលេងហ្គេមបន្ត

ពេលនោះជនសង្ស័យបានហៅជនរងគ្រោះជាអ្នករត់ម៉ូតូឌុបនៅមុខកន្លែងលេងហ្គេមឲ្យឌុបខ្លួនទៅម្តុំកាំកូស៊ីធី សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ ពេលជនរងគ្រោះឌុបជនសង្ស័យមកដល់មុខសាលាសង្កាត់បឹងកក់២ ជនសង្ស័យបានឲ្យជនរងគ្រោះឈប់ម៉ូតូហើយជនសង្ស័យបានដើរចូលទៅក្នុងម៉ាតមួយកន្លែងដែលនៅមុខសាលាសង្កាត់ និងទិញកូនកាំបិតមួយដើមយកមកលាក់ក្នុងអាវ រួចហើយក៏ឲ្យជនរងគ្រោះឌុបបន្តទៅទៀត លុះពេលជនរងគ្រោះឌុបជនសង្ស័យមកដល់ចំណុចកើតហេតុខាងលើ ឃើញសភាពស្ងាត់មិនមានមនុស្ស ជនសង្ស័យក៏បានយកកាំបិតដែលលាក់ទុកក្នុងអាវមកអារកជនរងគ្រោះ បណ្តាលឲ្យចេញឈាមរងរបួសធ្ងន់ ហើយជនរងគ្រោះក៏ដួលម៉ូតូ រួចជនសង្ស័យឃើញដូច្នោះក៏បោះកាំបិតចោល ហើយលើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់តែម្តង

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវកម្លាំងជំនាញការិយាល័យនៅថ្ងៃទី១ ខែមិថុនានេះ បានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ដោយ៖ស រស្មី


ចែករំលែក៖