ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ប្រកាសចូលកាន់តំណែង ជាស្នងការ នគរបាលខេត្តកែប

ចែករំលែក៖

ខេត្តកែប៖ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាលថ្មីខេត្តកែប។
តាមរយៈសេចក្តីសម្រេចរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចតែងតាំងលោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ពីស្នងការរងទទួលផែនអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តកំពត ទៅជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកែប ជំនួសលោកឧត្តមសេនីយ៍ត្រី បែន តារា ដែលត្រូវតែងតាំងជាអនុប្រធាននាយកដ្ឋានកណ្តាល នគរបាលព្រំដែន៕សហការី


ចែករំលែក៖