ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ស្រុក​ព្រះនេត្រព្រះ ប្រគល់​គ្រាប់​យុទ្ធ​ភ​ណ្ឌ​មិនទាន់​ផ្ទុះ​ជូនស៊ីម៉ាក់យកទៅកម្ទេចចោល

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ៖ នគរបាល​ស្រុក​ព្រះនេត្រព្រះ បានធ្វើការ​ប្រគល់​គ្រាប់​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ ចំនួន​២០​គ្រាប់ និងសាស់បេ៤១ចំនួន១០ជូនអង្គភាពស៊ីម៉ាក់យកទៅធ្វើការ​កម្ទេចចោល បន្ទាប់ពីគ្រាប់ទាំងនេះ ត្រូវបានប្រជាពលរដ្ឋធ្វើស្រែចម្ការប្រទះឃើញរួចរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាន។

​លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការនគរបាល ស្រុក​ព្រះនេត្រព្រះ បានបានឲ្យដឹងថា ការប្រគល់យុទ្ធភណ្ឌមិនទាន់ផ្ទុះជូនមន្រ្តីអង្គការស៊ីម៉ាក់កម្ទេចចោលនេះប្រព្រឹត្តទៅនៅរសៀលថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២០។

លោកអធិការបន្តថា គ្រាប់​យុទ្ធ​ភ​ណ្ឌ​មិនទាន់​ផ្ទះ​ទាំងអស់នោះបន្សល់ទុកពីសម័យសង្រ្គាម បានមកពី​ប្រជាពលរដ្ឋ​ទៅ​ភ្ជួរដីចម្ការ និង​ស្រែ ប្រទះឃើញ​រួច​រាយការណ៍​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ហើយ​ដើម្បី​បញ្ចៀស​បាន​នូវ​ការគ្រោះថ្នាក់​ជាយថាហេតុ​នោះ កម្លាំងនគរបាលស្រុកស្វាយចេកក៏បានធ្វើការប្រគល់ជូនអង្គភាពស៊ីម៉ាក់​យកទៅ​ធ្វើការកម្ទេចចោលតាមលក្ខណ:បច្ចេកទេស។

​លោក​អធិការ​បាន​បញ្ជាក់ទៀតថា​ គ្រាប់​ទាំងអស់​មានចំនួន​២០​គ្រាប់ និង​សាស់​បេ​១០​សាស់ ក្នុងនោះ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទឹកជោរ​បានប្រគល់​ជូន​អង្គភាព​ស៊ីម៉ាក់​ចំនួន​០៦​គ្រាប់ មាន ៖ គ្រាប់​៦០​ម​.ម ចំនួន​៣គ្រាប់, សាស់​បេ​៤១ចំនួន១០សាស់, គ្រាប់​បេ​៤០​ចំនួន​០១​គ្រាប់​, គ្រាប់​បេ​៤១​ចំនួន​០២​គ្រាប់ ។ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជប់​វា​រី ចំនួន​១១​គ្រាប់ មាន គ្រាប់ផ្លោង​ចំនួន​០៨​គ្រាប់​, គ្រាប់​ដេ​កា​ចំនួន​០១​គ្រាប់​, គ្រាប់​កាំភ្លើងត្បាល់ចំនួន០១គ្រាប់,​គ្រាប់​បេ​ចំនួន​០១​គ្រាប់ ។ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ភ្នំ​លៀប មាន​ គ្រាប់​កាំភ្លើងត្បាល់​៦០​ម​.មចំនួន០១គ្រាប់ និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទាន​កាំ ចំនួន​០២​គ្រាប់ ក្នុងនោះ គ្រាប់បែកដៃ​ក្រឡា​ទៀប​ចំនួន​ចំនួន​០១​គ្រាប់ និង​គ្រាប់​១០៥​ម​.ម ចំនួន​០១​គ្រាប់ ៕ដោយ៖ប្រាថ្នា

 


ចែករំលែក៖