ព័ត៌មានទាន់ហេតុការណ៍៖

ពេជ្រ សូលីកា និងកូន ត្រៀមចេញទៅរស់នៅប្រទេសអូស្ត្រាលីតាមស្វាមី

ចែករំលែក៖

   ភ្នំពេញ៖ ក្រោយសម្រាលបានកូនប្រុសដ៏គួរឲ្យខ្នាញ់ តារាចម្រៀង ពេជ្រ សូ លីកា នឹងបញ្ចប់ជីវិតសិល្បៈចេញទៅរស់នៅប្រទេសអូស្ត្រាលីជាមួយស្វាមី ។

ពេជ្រ សូលីកាសម្រាលកូនតំណក់ឈាមលើកដំបូងរបស់នាងនិងគូស្នេហ៍លោក គឹម ហាននៅថ្ងៃទី១៦ ខែ ឧសភាកន្លងទៅទាំងមិនទាន់រៀបការ។

កូនប្រុសនាងឈ្មោះ ហង្ស អ៊ារីវ៉េនស្តេ បានក្លាយជាកម្លាំងចិត្តធំសម្រាប់នាង និងអាចបង្កើនសុភមង្គលពេញលេញមួយសម្រាប់តារាស្រីរូបនេះ។

ក្រោយមានផ្ទៃពោះនិងរឿងរ៉ាវជីវិតនេះបានធ្វើឲ្យនាងផ្អាកការងារសិល្បៈទាំងស្រុងដែលធ្វើឲ្យនាងបាត់មុខជាលើកទី២នៅផលិតកម្មនេះ។ កន្លងទៅនាងអះអាងថា មិនច្បាស់លាស់រឿងបញ្ចប់ការងារសិល្បៈចេញទៅរស់នៅជាមួយស្វាមីនៅប្រទេសអូស្ត្រាលីទេ  ប៉ុន្ដែនាងថា បើគ្មានអ្វីប្រែប្រួលទេ មង្គលការរបស់នាងជាមួយលោកគឹម ហាន នឹងរៀបចំនៅឆ្នាំក្រោយ២០២១នេះ ដែលធ្វើនៅស្រុកខ្មែរ។ ទោះជាយ៉ាងណា តាមការបញ្ជាក់ពីអ្នកជិតដិត បានទម្លាយថាស្វាមីពេជ្រសូលីកា បានរៀបចំឯកសារដើម្បីយកភរិយា និងកូនប្រុសសំណព្វទៅរស់នៅអូស្ត្រាលីហើយគឺកាន់តែឆាប់កាន់តែប្រសើរ ហើយគម្រោងរៀបការលែងសំខាន់សម្រាប់ពួកគេផងដែរ។

គួរបញ្ជាក់ដែរថាពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយអតីតសង្សារបស់ថៃ នារីសុជាតា គឺលោកគឹម ហាទាំង ចម្រូងចម្រាស កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ហើយពេលនោះនាងពពោះកូនដំបូងជិត៥ខែទៅហើយ ដោយលុបចោលគម្រោងចូលរោងការនៅឆ្នាំ២០២០នេះ យ៉ាងទាន់ហន់ ព្រោះពោះកាន់តែរីកធំហើយម្តាយជាប់ឃុំ  ឱកាសស្តារមុខមាត់នៅហង្សមាសត្រូវបានបាត់ទាំងស្រុង ទាំងការថតភាពយន្តរឿងអាពាហ៍ពិពាហ៍ចៃដន្យ” និងការធ្វើជាតារាចម្រៀង ប៉ុន្តែពេលនេះ សូលីកា នឹងអាចបញ្ចប់អាជីពមួយនេះនាពេលខាងមុខ តាមរយៈការកសាងគ្រួសារមួយនៅលើទឹកដីអូស្ត្រាលី  ដោយ៖ វឌ្ឍនា


ចែករំលែក៖