ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះ .! កម្ពុជាទទួលហិរញ្ញប្បទាន ឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែល មានទឹកប្រាក់ ៤១,៤ លាន ដុល្លារ អាមេរិក

ចែករំលែក៖

ភ្នំពេញ៖ កម្ពុជាទទួលហិរញ្ញប្បទាន ឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែល មានទឹកប្រាក់សរុបចំនួន ៤.៥០១ លានយ៉េន (ប្រមាណ ៤១,៤ លាន ដុល្លារ អាមេរិក) ។
សូមជម្រាបជូនថា៖នៅថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែ មិថុនាឆ្នាំ២០២០ លោក ប្រាក់ សុខុន ឧបនាយក រដ្ឋមន្រ្ដីរដ្ឋមន្រ្ដី ការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជាអញ្ជើញចុះហត្ថលេខាលើលិខិត ប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែល មានទឹកប្រាក់សរុបចំនួន ៤.៥០១ លានយ៉េន (ប្រមាណ ៤១,៤ លាន ដុល្លារ អាមេរិក) សម្រាប់អនុវត្ត គម្រោងចំនួនបី ដូចខាងក្រោម៖
• អាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស ចំនួន ៣៤៨ លានយ៉េន (ប្រមាណ ៣,២ លាន ដុល្លារអាមេរិក)
• ការធ្វើឱ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន ២.១៥៣ លានយ៉េន (ប្រមាណ ១៩,៨ លានដុល្លារអាមេរិក) និង
• កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម តាមរយៈការផ្តល់សម្ភារៈវេជ្ជសាស្ត្រសម្រាប់ការ ការពារ និងការឆ្លើយតបការរីករាល ដាលនៃជំងឺកូវីដ-១៩ ចំនួន ២.០០០ លានយ៉េន (ប្រមាណ ១៨,៤០លានដុល្លារអាមេរិក)។
សូមបញ្ជាក់ថា៖ ហិរញ្ញប្បទានឥតសំណង ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ៕សហការី


ចែករំលែក៖