ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស​២​នាក់​ត្រូវ​អាជ្ញាធរឥណ្ឌាឃាត់ខ្លួន បន្ទាប់ពីសម្លាប់ស​ត្វ​ដំរី​មួយ​ក្បាល​មាន​ផ្ទៃពោះក្នុង​រដ្ឋ Kerala

ចែករំលែក៖

ឥណ្ឌា៖ បន្ទាប់ពីមានហេតុការណ៍ដ៏រន្ធត់មួយកាលពីប៉ុន្មានថ្ងៃមុន ខណៈដែលរូបភាពសត្វដំរី​​មួយក្បាលដែលមានផ្ទៃពោះងាប់យ៉ាងអាណោចអាធម៍ដោយឈរត្រាំក្នុងទឹកទន្លេទាំងមានរងរបួសមាត់និងដងខ្លួនធ្ងន់ធ្ងរ ប្រហែលជាដំរីនោះចង់បន្ធូរការឈឺចាប់ ហើយត្រូវបានគេនាំគ្នាយកទៅបង្ហោះតាមបណ្ដាញសង្គមដើម្បីចែករំលែកឲ្យពិភពលោកបានដឹងនោះ ពេលនេះរដ្ឋមន្ត្រីបរិស្ថានឥណ្ឌា Prakash Javadekar បានប្រកាសនៅថ្ងៃទីខែមិថុនាម្សិលមិញថា ករណីដំរីមានផ្ទៃពោះត្រូវសម្លាប់នៅឥណ្ឌា ដោយស៊ីផ្លែឈើបង្កប់គ្រឿងផ្ទុះ នឹងត្រូវស៊ើបអង្កេតដោយរដ្ឋាភិបាលកណ្ដាលដើម្បីវែកមុខរកឃាតករ បើតាមអាជ្ញាធរតំបន់ថា មនុស្សនាក់ត្រូវអាជ្ញាធរឃាត់ខ្លួន

លោករដ្ឋមន្ត្រី Prakash Javadekar បញ្ជាក់បែបនេះលើ Twitter លោកដោយសង្កត់ធ្ងន់ថា អាជ្ញាធរនឹងមិនឈរនៅស្ងៀមដោយមិនស៊ើបអង្កេតរកជនល្មើសឡើយ ហើយនេះពុំមែនជាវប្បធម៌ឥណ្ឌាដែលយកផាវទៅសម្លាប់សត្វបែបនេះឡើយ «​រដ្ឋាភិបាលកណ្ដាល កំពុងយកចិត្តទុកដាក់ខ្លាំងចំពោះឃាតកម្មលើសត្វដំរីមួយក្បាលក្នុងរដ្ឋ Kerala »​

សូលបញ្ជាក់ថា ដំរីព្រៃដែលមានផ្ទៃពោះមួយក្បាលនេះ បានដើរតែលតោលចូលទៅភូមិមួយក្បែរឧទ្យានជាតិឥណ្ឌាមួយ ក្នុងទីក្រុងPalakkad រដ្ឋKerala កាលពីថ្ងៃទី២៣ ខែឧសភា ដោយភាពស្រេកឃ្លាន វាបានលេបស៊ីចំណីដែលគេដាក់បង្កប់គ្រឿងផ្ទុះ តាមទូរទស្សន៍ក្នុងស្រុកឥណ្ឌា NDTV ផាវបានផ្ទុះបែកក្នុងមាត់ដំរីនេះ ហើយសត្វដំរីដ៏កម្សត់នេះបានដើររាប់ថ្ងៃទាំងឈឺចាប់ មុនពេលដល់ទន្លេមួយហើយស្លាប់ទាំងឈរ កាលពីថ្ងៃទី២៧ខែឧសភា បើតាមការជាក់ស្តែង អ្នកភូមិក្នុងតំបន់នេះ តែងប្រើផ្លែឈើដែលញាត់គ្រឿងផ្ទុះផាវដើម្បីការពារស្រែចម្ការពួកគេពីការបំផ្លិចបំផ្លាញរបស់សត្វព្រៃ

ព័ត៌មានចុងក្រោយបង្អស់ ប្រធានរដ្ឋមន្ត្រីនៃរដ្ឋ Kerala លោក Pinarayi Vijayan សរសេរលើ Twitter នៅថ្ងៃទី ខែមិថុនាថាការស៊ើបអង្កេតកំពុងដំណើរការដោយផ្តោតលើជនសង្ស័យនាក់ក្នុងករណីឃាតកម្មដំរីមានផ្ទៃពោះនេះ លោកសង្កត់ធ្ងន់ថា«​យើងនឹងធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីនាំយកជនល្មើសមកទទួលទោសកំហុស​»​ យ៉ាងណាមិញ លោកពុំបញ្ជាក់ព័ត៌មានលម្អិតថាតើជនល្មើសទាំងនាក់ត្រូវឃាត់ខ្លួនហើយយ៉ាងណាទេ

បើតាមកាសែតឥណ្ឌា Free Press Journal បានចេញផ្សាយថា ប៉ុន្មានម៉ោងក្រោយមក មន្ទីរព្រៃឈើរដ្ឋ Kerala បានចេញសេចក្តីថ្លែងការណ៍អះអាងថា មនុស្សនាក់ត្រូវបានអាជ្ញាធរចាប់ឃាត់ខ្លួនដើម្បីសាកសួរក្នុងករណីឃាតកម្មដំរីមួយក្បាលនេះ៕ដោយ៖ស តារា


ចែករំលែក៖