ព័ត៌មានទាន់ហេតុការណ៍៖

លិចនាវាដឹកទំនិញអុីរ៉ង់ មនុស្សជាច្រើនបាត់ខ្លួន

ចែករំលែក៖

នាវាដឹកទំនិញអុីរ៉ង់​ រួមមានសម្ភារសំណង់ទៅកាន់កំពង់ផែ Umm Qasr របស់ប្រទេសអុីរ៉ាក់បានជួបហេតុការណ៍អាក្រក់បណ្តាលឲ្យលិចតែម្តង។ ក្រុមជួយសង្គ្រោះ​ជួយបាននាវឹក​៤នាក់ ហើយនៅមាននាវឹកជាច្រើនរូបទៀតបសនបាត់ខ្លួន​។
នៅថ្ងៃទី​៥ ខែមិថុនា អង្គការដឹកជញ្ជូនតាមដែនសមុទ្រ PMO របស់អុីរ៉ង់បានប្រកាសថា នាវាដឹកទំនិញ​របស់ប្រទេសនេះជួបឧបទ្ទវហេតុ បណ្តាលឲ្យលិចនៅតំបន់សមុទ្រ​ប្រទេសអុីរ៉ង់ បណ្តាលឲ្យមនុស្ស​២នាក់ស្លាប់ និងបាត់ខ្លួនជាច្រើននាក់​។
លោក​Nourollah Asadi ប្រធានគ្រប់គ្រងកំពង់ផែ និងដែនសមុទ្រ​បាននិយាយទៅកាន់សារព័ត៌មាន Tehran Times ​ថា​ នាវាដឹកទំនិញខាងលើ​​​បានដឹក​សេរ៉ាមិុចនិងសម្ភារសំណង់ទៅកាន់ កំពង់ផែនUmm Qasr របស់អុីរ៉ាក់ ។ នាវាខាងលើបានចាកចេញពីកំពង់ផែ ​Khorramshahr ប្រទេសអុីរ៉ង់នៅថ្ងៃទី​២ ខែមិថុនា ហើយបានលិចនៅយប់ថ្ងៃទី​៤ ខែមិថុនា​។
ក្រុមជួយសង្គ្រោះកំពុងតែខិតខំ​ស្វែងរកអ្នកដែលបាត់ខ្លួន ចំណែកមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់លិចនាវានេះនៅមិនទាន់ដឹងនៅឡើយទេ​ ហើយក៏មិនទាន់ដឹងថាមាននាវឹកប៉ុន្មាននាក់នោះដែរ ក្រុមជំនាញកំពុងតែស្រាវជ្រាវបញ្ជាក់ឲ្យបានច្បាស់៕

ដោយ៖ធី រីណា

 


ចែករំលែក៖